អត្ថបទពេញនិយម
ក្លឹបក្រសួងការពារជាតិ ប្រកាសលែងទទួលស្គាល់កីឡាករ ច្រឹង ពលរដ្ឋ!
ច្រឹង ពលរដ្ឋ ត្រូវបានក្លឹបក្រសួងការពារជាតិ ប្រកាសថាលែងជាកីឡាកររបស់ខ្លួនទៀតហើយ ដោយសារតែបាត់ខ្លួនឈឹងមិនឃើញមកហ្វឹកហាត់អស់ជាច្រើនខែ។
លោក ទេព ឡុងរចនា អ្នកចាត់ការក្រុមបាល់ទាត់ក្រសួងការពារជាតិ បានថ្លែងថាតាំងពីចប់សកម្មភាពជម្រើសជាតិ កាលពីដើមឆ្នាំ២០១៨មក កីឡាករខ្សែបំរើកណ្តាលរូបនេះ មិនដែលមកហ្វឹកហាត់ និងមិនបានផ្តល់ព័ត៍មានទាក់ទងមកកាន់ក្លឹបក្រសួងការពារជាតិឡើយ ហើយលោកក៏មិនបានដឹងថាគេនៅទីណា ហើយកំពុងធ្វើអ្វីឡើយ។
បន្ថែមពីនេះទៅទៀត លោក បានប្រកាសលែងទទួលស្គាល់ដោយ ថាជារួមគាត់មិនមែនជាកីឡាកររបស់ក្រសួងការពារជាតិទៀតឡើយ ៕
ដោយ៖ Coura ប្រភព (SaBay)
កម្ពុជាអវត្តមានកីឡាករល្អៗ ជាច្រើន ក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយម៉ាឡេសុី
ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨នេះ វេលាម៉ោង ៦:៣០ ល្ងាច នៅពហុកីឡដ្ឋានជាតិ។
ក្នុងជំនួបកម្តៅសាច់ដុំត្រៀម AFF SUZUKI CUP នេះកម្ពុជាបានបាត់បង់កីឡាករឆ្នើមៗ ជាច្រើនដោយសារមូលហេតុផ្សេងៗដូចខាងក្រោម។
ចាន់ វឌ្ឍនាកា (របួសជើងកាលពីប្រកួតមិត្តភាពជាមួយ ក្រុមលីគទី៤ជប៉ុន)
ច្រឹង ពលរដ្ឋ (កំពុងសម្រាកព្យាបាលរបួសសសៃពួរ នៅប្រទេសថៃ)
ឃួន ឡាបូរ៉ាវី (ទើបផ្ទេរមកពីក្លិបថៃ...
ទម្លាយអត្តសញ្ញាណ សង្សារកីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជា
កីឡាការនី ហែម ថុនវិទិនី ដែលជាកីឡាការិនីហែលទឹកលេខ ១ របស់កម្ពុជា កំពុងតែត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកតាមដានសង្គមហ្វេសប៊ុក ដោយសារតែសមត្ថភាពដ៏ពូកែខាងផ្នែកហែលទឹក និង រួមផ្សំទាំងរូបរាងដ៏ស្រស់ស្អាតរបស់នាង។
ដ្បិតតែមិនទាន់ចូលរោងការក៏ពិតមែន តែនាងត្រូវបានគេដឹងថាមានម្ចាស់ចិត្តរួចទៅហើយ ដែលបុរសនោះគឺជាអ្នកកីឡាករដូចគ្នា ដោយមានឈ្មោះថា អាឡិច យូ (Alex You)។ សព្វថ្ងៃបុរសសង្ហារូបនោះ គឺជាកីឡាករអ្នកចាំទីរបស់ក្លិបស្វាយរៀង បន្ទាប់ពីលេងឱ្យភ្នំពេញក្រោន និង បឹងកេត កាលពីរដូវកាលកន្លងទៅ...
លោក Park ថាឆ្នាំនេះ វៀតណាម ចាញ់កម្ពុជា ដាច់ផឹងរឿងឈុតយុវជន
លោក Park Hang-seo គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម បានបង្ហាញអំពីក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពេលដែលខ្លួនកំពុងតែជ្រើសរើសកីឡាករអាយុក្រោម ២១ ឆ្នាំ ដើម្បីត្រៀមលេងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមដែលខ្លួនត្រូវធ្វើជាម្ចាស់ផ្ទះនៅឆ្នាំក្រោយនេះ ។
គ្រូបង្វឹកសញ្ជាតិកូរ៉េខាងត្បូងរូបនេះបញ្ជាក់ថា ក្រុមនានានៃលីគកំពូលវៀតណាម កំពុងតែស្រេចឃ្លានជ័យជម្នះ ដូចនេះកីឡាករយុវជនត្រូវបានគេដាក់ឱ្យបម្រុងហើយស្ទើរតែមិនបានលេងសោះពេញ ១ រដូវកាល ខណៈដែលពួកគេផ្តោតតែទៅលើកីឡាករបរទេស និង កីឡាករចាស់ៗដែលលេងបានល្អ ។
ងាកមកមើលកម្ពុជាវិញ ត្បិតតែមានកីឡាករបរទេសលេងក្នុងលីគដូចគ្នាមែន ក៏ប៉ុន្តែពី ១ ឆ្នាំទៅ ១...
មានឆ្ងល់ទេ ក្រុមជម្រើសជាតិកម្ពុជា ប្រកួតចាញ់ស្ទើរតែទាំងអស់ តែចំណាត់ថ្នាក់ FIFA Ranking នៅតែខ្លាំងក្នុងតំបន់អាស៊ាន
បើតាមចំណាត់ថ្នាក់ថ្មី ដែលចេញដោយ សហព័ន្ធកីឡាបាល់ទាត់ពិភពលោក FIFA កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមជម្រើសជាតិកម្ពុជាបានទទួលចំណាត់ថ្នាក់លេខ ១៦៩ បើគិតក្នុងតំបន់អាស៊ានកម្ពុជាស្ថិតនៅពាក់កណ្តាលគេ ពោលគឺលើក្រុមជាច្រើនក្នុងតំបន់ដូចជា ម៉ាឡេសុី ឡាវ ទីម័រខាងកើត និង ព្រុយណេ។
ចំណាត់ថ្នាក់នេះ មិនមែនបានមកដោយចែដន្យនោះទេ ពោលគឺផ្អែកទៅលើការបង្ហាញខ្លួនរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងការប្រកួតអន្តរជាតិ ដែលទទួលស្គាល់ដោយ FIFA។ ដោយកម្ពុជាប្រកួតចាញ់ក្រុមដែលមានចំណាត់ខ្ពស់ឆ្ងាយជាងកម្ពុជា ដូចជា...