ក្លឹបលីគកំពូលជប៉ុន សម្រេចចិត្តផ្ទេរយក Chanathip ជា​ផ្លូវ​ការ ក្រោយខ្ចីជើង១​ឆ្នាំ​កន្លះ​

0
1263

ក្លឹបលីគកំពូលជប៉ុន Consadole Sapporo បានបង្ហាញក្នុងសន្និសិទ្ធកាសែតក្រោយការប្រកួតក្នុងលីគរបស់ខ្លួន ដោយបានពោលថា នៅប្រហែលជាកន្លះឆ្នាំក្រោយ ពោលគឺនៅពេលដែលកុងត្រាខ្ចីជើងកីឡាករ​ជម្រើស​ជាតិ​ថៃ Chanathip Songkrasin បានបញ្ជប់ ក្លឹបនឹងផ្ទេរយកគេ ជាផ្លូវការមកកាន់ទឹកដីជប៉ុនជាកីឡាករពេញសិទ្ធ។

កីឡាករមាឌល្អិត ល្បឿនលឿនរូបនេះ បានបង្ហាញទម្រង់លេងយ៉ាងល្អនៅលីគកំពូលជប៉ុន និង រកគ្រាប់បាល់បានស្ទើរតែគ្រប់ការប្រកួតដែលដាក់រូបគេឲ្យចូលលេង។

បញ្ជាក់ផងដែរថា កីឡាករ​ជម្រើស​ជាតិ​ថៃ Chanathip Songkrasin បានផ្ទេរមកពីក្លឹប Muangthong United របស់ថៃ ដោយកិច្ចសន្យាខ្ចីជើងរយះពេល ១ឆ្នាំ កន្លះ មកទល់នឹងពេលនេះរូបគេមកលេងនៅជប៉ុនជិតបានមួយឆ្នាំហើយ ដោយជួយអោយក្រុមConsadole Sapporo ឈរ​លេខ​៥​ក្នុង​តារាង​ពិន្ទុ J League មាន​២៦​ពិន្ទុ ៕

ដោយ៖ ​Coura ប្រភព​(foxsport)

Loading...