ក្លឹបក្រសួងការពារជាតិ ប្រកាសលែងទទួលស្គាល់កីឡាករ ច្រឹង ពលរដ្ឋ!

0
37430

ច្រឹង ពលរដ្ឋ ត្រូវបានក្លឹបក្រសួងការពារជាតិ ប្រកាសថាលែងជាកីឡាកររបស់ខ្លួនទៀតហើយ ដោយសារតែបាត់ខ្លួនឈឹងមិនឃើញមកហ្វឹកហាត់អស់ជាច្រើនខែ។

លោក ទេព ឡុងរចនា អ្នកចាត់ការក្រុមបាល់ទាត់ក្រសួងការពារជាតិ បានថ្លែងថាតាំងពីចប់សកម្មភាពជម្រើសជាតិ កាលពីដើមឆ្នាំ២០១៨មក កីឡាករខ្សែបំរើកណ្តាលរូបនេះ មិនដែលមកហ្វឹកហាត់ និងមិនបានផ្តល់ព័ត៍មានទាក់ទងមកកាន់ក្លឹបក្រសួងការពារជាតិឡើយ ហើយលោកក៏មិនបានដឹងថាគេនៅទីណា ហើយកំពុងធ្វើអ្វីឡើយ។

បន្ថែមពីនេះទៅទៀត លោក បានប្រកាសលែងទទួលស្គាល់ដោយ ថាជារួមគាត់មិន​មែន​ជា​​កីឡាករ​​របស់​ក្រសួង​ការពារ​ជាតិ​​ទៀត​ឡើយ ៕


ដោយ៖ ​Coura ប្រភព​ (SaBay)

Loading...