ប្រធានក្លឹបបឹងកេត បានប្រកាសពីទីតាំងកីឡដ្ឋានរបស់ក្រុមបាល់ទាត់ខ្លួនហើយ ដោយយកទឹកដីខេត្តកំពង់ចាមដើម្បីសាងសង់កីឡដ្ឋានរបស់ខ្លួនសម្រាប់ប្រកួត ។ ចំណែកឯទីតាំងមួយទៀត ដែលគ្រោងសាងសង់ដែលនោះគឺនៅទីក្រុងភ្នំពេញ តែសាងសង់ជាលក្ខណះទីលាន និងសម្រាប់ការហ្វឹកហាត់តែប៉ុណ្ណោះ។
ដោយឡែកសម្រាប់កាលបរិច្ឆេទសាងសង់គឺមិនទាន់បានបញ្ជាក់នៅឡើយទេ ដោយសារតែនៅមានបញ្ហាជាច្រើនដែលត្រូវដោះស្រាយ និង ចរចារបន្តទៅទៀត តែចំពោះទីតាំង គឺច្បាស់ការណ៍ ១០០% ហើយ។
សូមបញ្ជាក់ផងដែរ ថាលីគកំពូលកម្ពុជា បានតម្រូវអោយក្លឹបបាល់ទាត់ទាំងអស់ត្រូវមានកីឡាដ្ឋានផ្ទាល់ខ្លួនរៀងៗខ្លួន នារដូវកាលក្រោយ។ ដោយបច្ចុប្បន្ននៅសល់តែ៣ក្រុមប៉ុណ្ណោះដែលមិនទាន់មានកីឡដ្ឋាន ដូចជា ណាហ្គាវើល បឹងកេត និង ប៉ូលីស៕
ដោយ៖ Coura