គ្រូបង្វឹកជម្រើសជាតិកម្ពុជា ផ្តើមមើលជើងកីឡាករ ត្រៀមកោះហៅចូលជម្រើសជាតិ

0
796

 

លោក Felix Agustin Gonzalez គ្រូបង្វឹកជម្រើសជាតិកម្ពុជាថ្មី ក្រោមការដឹកនាំរបស់អ្នកចាត់ការក្រុមលោក Honda បានចាប់ផ្តើមពិនិត្យមើលសមត្ថភាពកីឡាករនៃលីគកំពូលកម្ពុជាបណ្តើរៗហើយ។

ដោយចាប់ផ្តើមតាំងពីសប្តាហ៍មុន លោក Felix Agustin Gonzalez ត្រូវបានប្រទះឃើញទៅទស្សនាការប្រកួតនៅស្តាតចាស់ រវាងក្រុម វិសាខា និង សូលទីឡូអង្គរ ដោយមានអមដោយអតីតអ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក ឈូក ពិសិដ្ឋ។

ការចាប់ផ្តើមមើលនេះ លោកនឹងមើលពីទម្រង់លេង ក៏ដូចជាសមត្ថភាពកីឡាករកម្ពុជា ដើម្បីត្រៀមកោះហៅចូលជម្រើសជាតិប្រកួតជាមួយ និង ក្រុមជម្រើសជាតិម៉ាឡេសុី ក៏ដូចជាត្រៀមខ្លួនសម្រាប់ពានរង្វាន់ ធំបំផុតរបស់អាស៊ាន (AFF SUZUKI CUP)៕

ដោយ៖ ​Coura ប្រភព ​(FFC)

Loading...