ចាន់ វឌ្ឍនាកា អាចនឹងមិនមានឈ្មោះក្នុងបញ្ជី កោះហៅជម្រើសជាតិកម្ពុជា ត្រៀម ​AFF SUZUKI CUP

0
8491

កីឡាករដែលជានិមិត្តរូបរបស់ក្រុមជម្រើសជាតិកម្ពុជា និង អ្នកគាំទ្ររបស់កម្ពុជា ដែលមានដើមកំណើតមកពីខេត្តកំពត ចាន់ វឌ្ឍនាកា អាចប្រឈមមុខនឹងការគ្មានឈ្មោះក្នុងបញ្ជីកោះហៅពីសំណាក់គ្រូបង្វឹក និង អ្នកចាត់ការទូទៅថ្មីរបស់កម្ពុជា។

បញ្ជីកោះហៅកីឡាករដែលសហព័ន្ធត្រៀមនឹងបញ្ចេញក្នុងរយះពេលប៉ុន្មានថ្ងៃខាងមុននេះ អាចនឹងមិនមានឈ្មោះកីឡាកររូបនេះ ដោយសារតែកំឡុងពេលនៃការមើលសមត្ថភាពកីឡាករពីសំណាក់គ្រូបង្វឹកថ្មីកម្ពុជា គឺចំពេលដែលកីឡាកររូបនេះ អវត្តមាននៅលើទីលាន។

មូលហេតុមួយទៀតគឺ កីឡាកររូបនេះក៏កំពុងតែសម្រាកព្យាបាលរបួស ដោយកាលពីប្រកួតថ្ងៃអាទិត្យមុននេះ ក៏មិនមានឈ្មោះរបស់រូបគេក្នុងបញ្ជីឈ្មោះកីឡាករ និង សូម្បីតែកៅអីកីឡាករបម្រុង។

សូមបញ្ជាក់ផងដែរ កីឡាករ ចាន់ វឌ្ឍនាកា បានរងបួសកំឡុងពេលប្រកួតមិត្តភាព ជាមួយក្រុមជម្រើសលីគទី៤ ជប៉ុន ដោយរបួសនេះបន្តរាំរ៉ៃដែលធ្វើអោយកីឡាកររូបនេះត្រូវអវត្តមាននៅលើទីលានមកទល់ពេលបច្ចុប្បន្ននេះ៕

ដោយ៖ ​រ៉ា

Loading...