យុវជនសាលាបាល់ទាត់ជាតិ ៣រូប និង​ គ្រូបង្វឹក ១រូប បានឲកាសទៅហ្វឹកហាត់នៅក្លិបល្បីជប៉ុន រយៈពេល៣សប្តាហ៍

0
1985

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមជាមួយសហព័ន្ធកីឡាបាល់ទាត់ជប៉ុនតាមរយៈអតីតគ្រូបង្វឹកកីឡាករថ្នាលលោក Yusuke Iki បានផ្តល់ឱកាសដល់កីឡាករយុវជនរបស់សាលាកីឡាបាល់ទាត់ជាតិបាទី៣នាក់ និងលោកគ្រូបង្វឹកម្នាក់ទៅចូលរួមហ្វឹកហាត់ជាមួយក្លិបបាល់ទាត់ Sendai អាយុក្រោម១៨ឆ្នាំ រយៈពេល៣សប្តាហ៍ ដើម្បីពង្រឹងសមត្ថភាព និងអភិវឌ្ឍន៍ខ្លួនក្លាយជាកីឡាករអាជីពនៅថ្ងៃអនាគត។

តាមរយៈកាលបញ្ជូនកីឡាករទាំង៣រូបនេះផងដែរ ដោយសារតែសហព័ន្ធកីឡាបាល់ទាត់ជប៉ុន មានផែនការឲ្យកីឡាករមកពីកម្ពុជា បានហ្វឹកហាត់រួមជាមួយក្រុមនៅជប៉ុន ទើបមិនអាចនាំយកកីឡាករច្រើនរូបមកទីនេះ។

កីឡាករទាំង៣ រូបនេះមានកីឡាករខ្សែប្រយុទ្ធ២រូប​ និង អ្នកចាំទីមួយរូប។ កីឡាករទាំង៣រូបនេះ គឺត្រូវបានជ្រើសរើសមកពីសាលាបាល់ទាត់ជាតិបាទី ក្រោមការជ្រើសរើសរបស់គ្រូបង្វឹកជនជាតិជប៉ុនផ្អែកលើសម្ថភាព និង បច្ចេកទេសផ្ទាល់ខ្លួនរបស់កីឡាករ៕

ដោយ៖ ​Coura ប្រភព​ (FFC)

Loading...