កម្ពុជាអវត្តមានកីឡាករល្អៗ ជាច្រើន ក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយម៉ាឡេសុី

0
14393

ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨នេះ វេលាម៉ោង ៦:៣០ ល្ងាច នៅពហុកីឡដ្ឋានជាតិ។

ក្នុងជំនួបកម្តៅសាច់ដុំត្រៀម AFF SUZUKI CUP នេះកម្ពុជាបានបាត់បង់កីឡាករឆ្នើមៗ ជាច្រើនដោយសារមូលហេតុផ្សេងៗដូចខាងក្រោម។

ចាន់ វឌ្ឍនាកា (របួសជើងកាលពីប្រកួតមិត្តភាពជាមួយ ក្រុមលីគទី៤ជប៉ុន)

ច្រឹង ពលរដ្ឋ (កំពុងសម្រាកព្យាបាលរបួសសសៃពួរ នៅប្រទេសថៃ)

ឃួន ឡាបូរ៉ាវី (ទើបផ្ទេរមកពីក្លិបថៃ មិនសូវបានបង្ហាញខ្លួនឲ្យក្រុមបឹងកេត)

រស់ សំអឿន (របួសជង្គង់ ត្រូវសម្រាកប្រហែល១ឆ្នាំ)

អ៊ុំ សេរីរ័ត្ន (ក្លាយជាអ្នកចាំទីដៃទី២ ក្រុមក្រសួងការពារជាតិ មិនសូវបានបង្ហាញខ្លួន)

សឿត បារាំង (មិនសូវបានបង្ហាញខ្លួនក្នុងក្រុម ភ្នំពេញក្រោន)

ត្បិតតែកម្ពុជា បាត់បង់កីឡាករមានបទពិសោធន៍ល្អៗទាំងនេះក្តី តែក៏មានការកោះហៅកីឡាករវ័យក្មេង និង ថ្មីៗជាច្រើនរូបមកចូលរួមផងដែរ សម្រាប់មកត្រៀមការប្រកួតមួយនេះ។

ដោយ៖ ​Coura

Loading...