មិនមានឡើយឈ្មោះ CV11 ក្នុងបញ្ជីឈ្មោះកីឡាករជម្រើសជាតិកម្ពុជា ត្រៀមប្រកួតមិត្តភាពអន្តរជាតិ ជាមួយ ម៉ាឡេសុី

0
2001

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានចេញបញ្ជីឈ្មោះកោះហៅកីឡាករជម្រេីសជាតិសម្រាប់ការប្រកួតមិត្តភាពអន្ដរជាតិកម្ពុជា-ម៉ាឡេស៊ី ដែលមានឈ្មោះកីឡាករចំនួន ២៣រូប។

ក្នុងនោះដែរមានកីឡាករចំនូលថ្មីមួយចំនួនដូចជា ជ័យ ចិត្រា និង សេត រ៉សុីប ខណ:ដែលកីឡាករដែលរំពឺងជាប់ច្រើន ពៅ ភារិទ្ធ មិនមានក្នុងបញ្ជីឈ្មោះឡើយ។

ក្នុងនោះដែរកម្ពុជា ក៏នឹងបាត់បង់ខ្សែប្រយុទ្ធអន្តរជាតិកម្ពុជា ចាន់ វឌ្ឍនាកា ក្នុងជំនួបជាមួយម៉ាឡេសុីនេះផងដែរ ដោយសារកីឡាកររូបនេះ មិនទាន់ជាសះស្បើយពីរបួសនៅឡើយ។

គួរបញ្ជាក់ផងដែរថា ការប្រកួតមិត្តភាពអន្តរជាតិរវាងក្រុមជម្រើសជាតិកម្ពុជា និង ក្រុមជម្រើសជាតិម៉ាឡេស៊ី នឹងធ្វើឡើងនៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០១៨នេះ វេលាម៉ោង ៦:៣០ ល្ងាច នៅពហុកីឡដ្ឋានជាតិ និងមានការផ្សាយផ្ទាល់ដោយ BTV តម្លៃសំបុត្រចែកជា២ប្រភេទ ប្រភេទ ១: ១០,០០០៛ ប្រភេទ ២: ៥,០០០៛ ។

ដោយ៖ ​Coura ប្រភព​ (FFC)

Loading...