កំពូលអ្នកចាំទីកម្ពុជា ស៊ូ យ៉ាទី ក្លាយជាកីឡាករដែលជោគជ័យបំផុតនៅកម្ពុជា

0
2302

កីឡាករអ្នកចាំទី ស៊ូ យ៉ាទី មានប្រវត្តិធ្លាប់ឈ្នះពានរង្វាន់ជាច្រើន ចាប់តាំងពីចាប់ផ្តើមអាជីពបាល់ទាត់នេះ ចាប់តាំងពីឆ្នាំ ២០០៦មក។ ក្នុងនោះ ស៊ូ យ៉ាទី​​បាន​លេង​ឲ្យ​​បៀលប្រាយ​​ពី ​ឆ្នាំ​២០០៦ ដល់២០០៩​ និង​​ បន្ត​ចូល​រួម​ជា​មួយ​​ក្រសួង​ការពារ​ជាតិ​ពី ​ឆ្នាំ​២០០៩​ ដល់​ ឆ្នាំ​២០១៣។ បន្ទាប់​មកកីឡាកររូបនេះ​ បាន​ចូល​រួម​ជា​មួយ​ភ្នំពេញ​ក្រោន​ពី ​ឆ្នាំ​២០១៣​ដល់​២០១៥​ ។

ក្រោយមកទៀត ស៊ូ យ៉ាទី បានចូល​រួមជាមួយ​បឹងកេត ពី​ឆ្នាំ​​២០១៥​ ដល់​ ឆ្នាំ​២០១៨​ មុន​ពេល​ផ្លាស់​ទៅ​ណាហ្គាវើល​​ពាក់​កណ្តាល​រដូវ​កាល ​២០១៨ នេះ ហើយក៏ជួយក្រុមនេះអោយទទួលបានលេខ១គ្រងពានរង្វាន់លីគកំពូលកម្ពុជា ។ ក្នុងនោះដែរ កីឡាកររូបនេះ ធ្លាប់ឈ្នះពានជាច្រើនដូចជា៖

១. ពានរង្វាន់សម្ដេចហ៊ុនសែនឆ្នាំ 2010 ជាមួយក្រសួងការពារជាតិ

២. ពានរង្វាន់លីកកំពូលកម្ពុជា 2014 ជាមួយភ្នំពេញក្រោន


៣. ពានរង្វាន់លីកកំពូលកម្ពុជា 2016 ជាមួយបឹងកេត

៤. ពានរង្វាន់លីកកំពូលកម្ពុជា2017 ជាមួយបឹងកេត


៥. ពានរង្វាន់លីកកំពូលកម្ពុជា 2018 ជាមួយណាហ្គាវើល

៦. ពានរង្វាន់អ្នកចាំទីល្អប្រចាំពានរង្វាន់ លីកកំពូលកម្ពុជា 2014


៧. ពានរង្វាន់អ្នកចាំទីល្អប្រចាំពានរង្វាន់ លីកកំពូលកម្ពុជា 2017

៨. ពានរង្វាន់អ្នកចាំទីល្អប្រចាំពានរង្វាន់ Toyota Mekong Club Championship 2015

៩. ពានរង្វាន់ Man of the Match ប្រចាំពានរង្វាន់ Toyota Mekong Club Championship 2015

ដោយ៖ ​Coura

Loading...