លីគកំពូលកម្ពុជា បានបិទបញ្ជប់រដូវកាល២០១៨ ជាមួយអ្នកគាំទ្រដ៏តិចតួច

0
998

លីគកំពូលកម្ពុជា បានបិទបញ្ជប់រដូវកាល២០១៨ ហើយ ដោយក្រុម ណាហ្គាវើលជាម្ចាស់ពានរង្វាន់មួយនេះ។ ក្នុងនោះដែរ កីឡាករ Bisan George ជាម្ចាស់ស្បែកជើងមាស ក្រោយរកបានដល់ទៅ ២៨គ្រាប់។

អ្វីដែលខុសប្លែកពីឆ្នាំមុនៗនោះគឺចំនួនអ្នកគាំទ្រដែលមានចំនួន តិចមែនទែនគឺប្រហែលជា ៣០០នាក់តែប៉ុណ្ណោះ ដែលវាអាចបណ្តាលមកពីការផ្លាស់ប្តូររូបមន្តកំណត់ជើងឯក។ ដោយឆ្នាំនេះគឺមិនមានការប្រកួតខ្វែងគ្នារវាងក្រុមខ្លាំងៗទាំង៤ឡើយ ពោលគឺបញ្ជប់ត្រឹមការប្រកួតវិលជុំរកក្រុមដែលមានពិន្ទុលើសគេតែ១ ដើម្បីគ្រងជើងឯកតែម្តង។

ម្យ៉ាងវិញទៀតគឺដោយសារតែការប្រកួតចុងជាមួយក្រុម ណាហ្គាវើល និង អគ្គស្នងការនគរបាលជាតិ សុទ្ធតែជាក្រុមដែលមិនសូវមានអ្នកគាំទ្រច្រើន ទើបធ្វើឲ្យមានអ្នកចូលទស្សនាតិចតួចបែបនេះ៕

ដោយ៖ ​Coura ប្រភព​(MCL)

Loading...