វឌ្ឍនាកា អាចនឹងផ្លាស់ទៅក្លិប ឈៀងរ៉ៃ របស់លីគកំពូលថៃ នៅរដូវកាលក្រោយ

0
8683

កីឡាករខ្សែប្រយុទ្ធជួរមុខជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា នៃក្លិបបាល់ទាត់បឹងកេត អាចនឹងផ្លាស់ប្តូរទៅកាន់លីគកំពូលថៃនៅរដូវកាលក្រោយ។

ដំណឹងនេះផងដែរត្រូវបានអ្នកតាមដាន បាល់ទាត់កម្ពុជា រំពឹងថាប្រហែលជាអាចនឹងលេចជារូបរាងឡើងមែន ហើយអាចនឹងចាប់ផ្តើមលេងនៅលីគកំពូលថៃនារដូវកាលក្រោយនេះ ពីព្រោះកីឡាករកម្ពុជារូបនេះនៅតែចិញ្ជឹមចិត្តចង់លេងនៅក្រៅប្រទេសដើម្បីយកបទពិសោធន៍មកជួយក្រុមជម្រើសជាតិកម្ពុជា។

គួររំលឹងផងដែរថា កាលពីប៉ុន្មានជា២ខែមុន ប្រធានក្លិបបឹងកេត បានទៅដល់កីឡដ្ឋានរបស់ក្លិបលីគកំពូលថៃ Chiangrai United ក្នុងន័យសិក្សាអំពីគម្រោងកីឡដ្ឋានរបស់គេ និង ពង្រឹងទំនាក់ទំនងរវាងក្លិបនិងក្លិប ហើយថ្នាក់ដឹកនាំក្លិបក៏បានបញ្ជាក់ផងដែរថា ក្លិបទាំង២អាចនឹងមានការផ្ទេរកីឡាករគ្នានាពេលអនាគត។

ដោយ៖ ​រ៉ា

Loading...