ដឹងតែល្អមើលទៀតហើយ! រិន សារ័ត្ន ប៉ះកីឡាករចិន នៅប្រទេសថៃ ក្នុងកម្មវិធីប្រដាល់ក្នុងទ្រុង One Championship

នៅចុងសប្តាហ៍នេះ ​កំពូល​អ្នក​ប្រយុទ្ធ​កម្ពុជា​​១ រូប គឺ​កីឡាករ រិន សារ័ត្ន នឹង​ទៅ​ចូល​រួម​ប្រកួតក្នុង​កម្មវិធី​ប្រដាល់​ក្នុង​ទ្រុង​ដ៏​ធំ​បំផុត​របស់​ទ្វីប​អាស៊ី One Championship នៅ​ទី​ក្រុង​​បាងកក ប្រទេស​ថៃ នា​ថ្ងៃ​សៅរ៏ ទី០៦ ខែមិថុនា ឆ្នាំ​២០១៨ ។ ​កីឡាករ​គុន​ខ្មែរ​របស់​កម្ពុជា រិន សារ័ត្ន នឹង​ត្រូវ​ជួប​ជា​មួយ កីឡាករជន​ជាតិ​ចិន FU CHANG XIN ​ក្នុង​ប្រភេទ​ទម្ងន់ Bentamweight ។
អ្នកប្រដាល់កម្ពុជារូបនេះ ធ្លាប់មានបទពិសោធន៍ច្រើនដងហើយក្នុងកម្មវិធីមួយនេះ ដោយធ្លាប់ប្រកួតចំនួន ៤ ដងមកហើយ ដោយឈ្នះ ២ និង ចាញ់ ២ ដោយចុងក្រោយបានយកឈ្នះកីឡាករថៃ ៕

ដោយ៖ ​Coura ប្រភព​(​OneChampionship)។