កប់ កប់! ត្រឹមតែប៉ន្មានថ្ងៃសោះ កម្ពុជា យកបានមេដាយ កម្រិតពិភពលោក ៤ ពីការប្រកួតកីឡាផ្សេងៗគ្នា

គិតក្នុងខែតុលានេះ ពីថ្ងៃទី៥ មកទល់នឹង ថ្ងៃទី១៤ ខែតុលា​ ឆ្នាំ ២០១៨ កីឡាករ កីឡាការនីកម្ពុជា ដណ្តើមបានមេដាយមាស ចំនួន៣ និង មេដាយប្រាក់១ ពីកម្មវិធីប្រកួតកីឡាផ្សេងៗគ្នា នៅទូទាំងពិភពលោក។ ក្នុងនោះដែរ មេដាយដែលកីឡាករ កីឡាការនីកម្ពុជា ទទួលបានមាន៖ ​​១. កីឡា​ការិនី​ កែ ឡេង និង​អ៊ុក ស្រី​មុំ ​ចាប់​ដៃ​គ្នា​ដណ្ដើម​បាន​ មេដាយ​មាស​​ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​ប៉េតង់​​កម្រិត​ពិភព​លោក Trophee L’Equipe ពី​វិញ្ញាសា​​វាយ​គូ​នារី​​នៅ​ប្រទេស​បារាំង​។ ​២. កីឡាការិនី​ អ៊ុន ស្រីយ៉ា ​​បាន​យក​ឈ្នះ​ម្ចាស់​ផ្ទះ​បារាំង ​ដណ្ដើម​មេដាយ​មាស ​ក្នុង​ការ​ប្រកួត​ព្រឹត្តិការណ៍ប្រកួត​ប៉េតង់​​កម្រិត​ពិភព​លោក​ Trophee L’Equipe ​នៅ​បារាំង។ ៣. កីឡា​កីឡា​ការិនី​ខ្មែរ​-អាមេរិក​ Casandre Nico Tubbs ​ទទួល​បាន​មេដាយ​មាស ​កីឡា​តេក្វាន់​ដូ ​នៅ​ទឹក​ដី​អាមេរិក នា​ព្រឹត្តិការណ៍ G2 President Cup ​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម។ ៤. កីឡាករ​ប្រណាំង​ម៉ូតូទឹក​កម្ពុជា សាលី អ៊ូមើត ទទួល​​បានមេដាយប្រាក់ ក្នុង​ព្រឹត្តិការណ៍​ប្រណាំង​ម៉ូតូទឹក​កម្រិត​ពិភព​លោក ដែល​ដំណាង​ឲ្យ​ក្លឹប​ Flamingo jet ski racing team របស់​កម្ពុជា​ លើ​វិញ្ញាសា Ski Modified៕ ដោយ៖ ​Coura។