Jessa Khan វ័យ១៧ឆ្នាំសោះ ឈ្នះមេដាយមាសរ៉ាប់ភ្លេច តើនាងហ្វឹកហាត់ជូជីតសូ តាំងពីពេលណា

Jessa Khan កីឡាការនីកម្ពុជា ដែលជាម្ចាស់ជើងឯកអូឡាំពិកកីឡាករអាសុី តំណាងឲ្យកម្ពុជា កាលពិតទៅទើបតែមានអាយុ ១៧ ឆ្នាំ សោះ ហេតុអ្វីបានជាងនាងពូកែយ៉ាងនេះ ហើយនាងហ្វឹកហាត់តាំងពីពេលណា? ការពិតទៅ Jessa Khan គឺជាកូនកាត់ខ្មែរ-អេស្ប៉ាញ ដែលរស់នៅ Corpus Christi រដ្ឋ​តិចសាស ​សហរដ្ឋអាមេរិក ខណៈដែលម្តាយជាជនជាតិអេស្ប៉ាញ ឪពុកជាជនជាតិខ្មែរកើតនៅភ្នំពេញ ។
នាងចាប់ផ្តើមហ្វឹកហាត់តាំងពីនៅតូច ពោលគឺតាំងតែពីនាងនៅមានអាយុ ៨ ឆ្នាំ និង លេចធ្លោខ្លាំងក្នុងការប្រកួតក្នុងសាលា ដែលធ្វើឲ្យនាងក្លាយជាតំណាងសាលាទៅប្រកួតពានរង្វាន់លំដាប់ជាតិ និង ពិភពលោកជាច្រើន ហើយគូរប្រកួតពិតជាពិបាក្នុងការយកឈ្នះ និង កម្រមានអ្នកយកឈ្នះនាងបានណាស់ ។ គូសបញ្ជាក់ផងដែរថា កីឡាការនី ជូជីតសូ កម្ពុជាវ័យ ១៧ ឆ្នាំគឺនាង Jessa Khan ទើបតែទទួលបានមេដាយមាសកម្រិតពិភពលោក ២ ទៀតជូនកម្ពុជា  ក្នុង​ការ​ប្រកួត​ SJJIF World Jiu-Jitsu Championship ។ គិតមកដល់ពេលនេះនាងធ្លាប់​បាន​ចូល​រួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​តំបន់​ អាមេរិក អឺរ៉ុប​ និង ​ពិភព​លោក​ជា​ច្រើន​ និង ឈ្នះមេដាយមាសស្ទើរតែគ្រប់ការប្រកួត ៕ ដោយ៖ ​Coura ប្រភព​៖ JessaKhan