ចុមស្ងាត់ៗ! សាលី អ៊ូមើត យកបានមេដាយមាសនៅចិន ១ទៀតបាត់!

កីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជា សាលី អ៊ូមើត ដណ្តើមបានមេដាយមាស ១ គ្រឿងទៀតហើយ ពីប្រទេសចិនជូនកម្ពុជា ។ កីឡាករជើងខ្លាំង សាលី អ៊ូមើត បានតំណាងកម្ពុជានៅក្នុងកម្មវិធី 2018 Baili Liujiang International Jetski Open នៅប្រទេសចិន ដោយធ្វើបានយ៉ាងល្អរហូតទទួលបានជ័យជម្នះ។ បើគិតត្រឹមរយៈពេលត្រឹមតែប៉ុន្មានខែចុងក្រោយនេះ កីឡាកររូបនេះទទួលបានមេដាយចំនួន ៤ មកហើយ ក្នុងនោះមានមេដាយមាស ២ និង មេដាយប្រាក់ ២ ពីការប្រកួត ៣ ផ្សេងគ្នា ខណៈដែលកីឡាកររូបនេះដណ្តើមបានមេដាយចំនួន ២ ពីកម្មវិធី Asian Games នៅប្រទេសឥណ្ឌូនេសុី ៕

ដោយ៖ ​Coura។