កីឡាករ​ឆ្នើម​ សាលី​ អ៊ូមើត ត្រៀមខ្លួនចូល​រួម​ប្រកួត​ Jet Ski World Cup 2018 នៅ​​ប្រទេសថៃ !

កីឡាករជម្រើសជាតិម៉ូតូទឹកលំដាប់ពិភពលោក របស់កម្ពុជា សាលី​ អ៊ូមើត នឹងចូលរួមប្រកួតពាន​រង្វាន់ Jet Ski World Cup 2018 នៅ​ទីក្រុង​ Pattaya ​ប្រទេសថៃ ចាប់ពី​ថ្ងៃ​ទី ​៥ ដល់​ថ្ងៃ​ទី ​៩ ខែ​ធ្នូ ឆ្នាំ​២០១៨ ។ ទោះបីជាខ្លួននៅមានរបួសក្តី តែកីឡាកររូបនេះហាក់មិនសូវមានការព្រួយបារម្ភឡើយចំពោះការប្រកួតមួយនេះ ម្យ៉ាងវិញទៀតកីឡាកររូបនេះ ទើបតែទទួលបានមេដាយមាសពីការប្រកួតនៅប្រទេសចិនកាលពីដើមខែនេះ។
សម្រាប់​ប្រទេស​ចូល​រួម​កីឡាករ​ខ្មែរ-ឥស្លាម​​រូប​នេះ​មិន​​ទាន់​បញ្ជាក់ច្បាស់​ឡើយ ដោយ​គ្រាន់​តែ​បញ្ជក់​​ថា អាច​មាន​ខ្ទង់​ជាង ៤០ ប្រទេស​ចូល​រួម​ប្រកួត។ គួរបញ្ជាក់ផងដែរថាកីឡាករកម្ពុជារូបនេះ តែងតែទទួលបានមេដាយស្ទើរគ្រប់ការប្រកួត ។ លោកធ្លាប់ដណ្ដើមបានមេដាយមាសពីប្រទេសចិន និង ទទួលបានមេដាយដល់ទៅ ២ កាលពីប្រកួតកីឡាអាសុី ៕

ដោយ៖ ​Coura