ខ្លាំងបាត់! អ្នកប្រណាំងម៉ូតូ២រូបសងសឹកគ្នា យ៉ាងចាស់ដៃ

ការប្រណាំងម៉ូតូ តែងតែមាននូវការប៉ះទង្គិចគ្នាចៀសមិនរួចសឹងគ្រប់ការប្រកួត តែនៅក្នុងវីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកនេះវិញ ឃើញថា កីឡាករប្រណាំងម៉ូតូ ២ នាក់ បានសងសឹកគ្នាទៅវិញទៅមក មើលទៅដូចជាគូសត្រូវទាំងក្នុងការប្រណាំង និង ខាងក្រៅអ៊ីចឹង ។ ដោយមុនដំបូងកីឡាករប្រណាំងម៉ូតូម្នាក់ បានជិះទៅកៀរ​ កីឡាករម្នាក់អោយដួលដោយចេតនា ក្រោយមកកីឡាករដែលដួលនោះបានទៅលើកបាវខ្សាច់ដែលដាក់ឃាំងទីលាន ដើម្បីគប់ទៅលើកីឡាករដែលធ្វើអោយខ្លួនដួលនោះ ឲ្យដួល និង ចាញ់ការប្រកួតដូចគ្នា។ សូមទស្សនាវីដេអូ៖ https://www.facebook.com/UNILADTech/videos/2080825092195201/ ដោយ៖ ​Coura ប្រភព៖ (MND)។