ក្មួយស្រី កែវ រំចង់ ជាម្ចាស់ខ្សែក្រវ៉ាត់៣គ្រឿង មានវ័យត្រឹមតែ១៦ឆ្នាំ

កីឡា​ការនី​កូន​ខ្មែរ​ អាមេរិក​ Samontha ត្រូវបានគេស្គាល់ថាជាក្មួយស្រី របស់កីឡាករប្រដាល់ចិត្តខ្លាំងកម្ពុជា កែវ រំចង់។ ដោយសារតែមាន ពូ ជាអ្នកប្រដាល់បូករួម ជាមួយនឹងចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់នាងផងនោះ នាងបានខិតខំហ្វឹកហាត់ប្រដាល់ជារៀងរាល់ថ្ងៃ ខណៈដែលបច្ចុប្បន្ន Samontha គឺជា​កីឡា​ការនីប្រដាល់ដែលមាន​វ័យត្រឹមតែ​ ១៦ ឆ្នាំ ​ តែនាងគឺអាចក្លាយជាម្ចាស់គ្រង​ខ្សែក្រវ៉ាត់ ដល់ទៅ ​៣គ្រឿង។ គួរបញ្ជាក់ផងដែរថា កាលពីខែ​តុលា​ ឆ្នាំ ២០១៨​ ​កន្លងទៅនេះ នាងបានចូលរួមប្រកួតក្នុង​កម្មវិធី​ TBA Tournament Rev Gear Tournament of Champions នៅ​សហរដ្ឋអាមេរិក ដើម្បីដណ្ដើម​ខ្សែក្រវ៉ាត់ ​ទម្ងន់​ ៤៨​ គីឡូក្រាម តែទទួលបានលទ្ធផលមិនសមប្រកបឡើយ ដោយបានចាញ់ដោយពិន្ទុ​។​ ដោយ៖ ​Coura ប្រភព​៖ (KunKhmer)។