សុខ ធី ត្រូវពិន័យមិនអោយឡើងសង្វៀនទាំងក្នុងស្រុក និង ក្រៅស្រុក រយៈពេល៦ខែ

កីឡាករប្រដាល់ដ៏ល្បីល្បាញ សុខ ធី ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដាក់ពិន័យមិនឲ្យចូលរួមប្រកួតទាំងក្នុង និងក្រៅប្រទេស រយៈពេល៦ខែ។ ការពិន័យនេះ ធ្វើឡើងបន្ទាប់ពីកីឡាកររូបនេះ​ និង គ្រូបង្វឹកបានដាក់ពាក្យស្នើរសុំសើរើលទ្ធផលឡើងវិញ ក្រោយពេលដែលរូបគេចាញ់កីឡាករថៃ នៅសង្វៀន CNC ហើយសម្រេចដកខ្លួនចេញពីកម្មវិធីប្រកួតតែម្តង។
ជាលទ្ធផលក្រុមត្រួតពិនិត្យលទ្ធផលរបស់ សហព័ន្ធបានសម្រេចដាក់ពិន័យនេះ ក្រោយពេលរកឃើញថាលទ្ធផល ពិតជាត្រឹមត្រូវ ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទី១ នោះទេ ដែលកីឡាកររូបនេះ មានការមិនពេញចិត្តចំពោះលទ្ធផលប្រកួតចាញ់របស់គេ។ ដោយលើកមុនកីឡាកររូបនេះ បានសម្តែងការមិនពេញចិត្តចំពោះការប្រកួតលើសង្វៀនអន្តរជាតិ One Championship ដែលរូបគេចាញ់អ្នកប្រដាល់ថៃ ក្នុងប្រភេទកីឡាប្រដាល់គុនខ្មែរនេះផងដែរ ៕

ដោយ៖ ​ឃូរ៉ា ប្រភព៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ