ដឹងតែល្អមើលទៀតហើយ​ ! កីឡាការនីខ្លាំងខ្មែរ ប៉ះ កីឡាការនីកំពូលសម្រស់ថៃ​ លើសង្វៀន One Championship

0
179

កីឡាការិនីប្រដាល់ជើងខ្លាំងរបស់កម្ពុជា នូ ស្រីពៅ ក្រោយពីក្លាយជាកីឡាការិនីឆ្នើមប្រចាំឆ្នាំ ២០១៨ នៅមីយ៉ាន់ម៉ារួចមក ត្រូវបានស្ថាប័នប្រដាល់ធំជាងគេនៅអាសុី ONE Championship ចាប់គូរឱ្យប្រកួតជាមួយនឹងកីឡាការិនីល្បីឈ្មោះថៃ Rika Ishige នៅទីក្រុងបាងកក ប្រទេសថៃ នាថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ឆ្នាំ២០១៩ ខាងមុខ ។

ក្នុងព្រឹត្តិការណ៍ដែលមានឈ្មោះ ONE: CLASH OF LEGENDS នេះ កីឡាការិនីខ្មែរ នូ ស្រីពៅ ក៏បានឱ្យដឹងដែរថា នាងមិនធ្លាប់ឡើយមកប្រកួតលើសង្វៀនដ៏ធំបែបនេះ ហើយក៏ជាលើកទីមួយសម្រាប់នាងផងដែរក្នុងការប្រកួត​បែបលក្ខណៈ MMA ទាំងដែលនាងជាកីឡាការិនីប្រដាល់តែប៉ុណ្ណោះ ។

គូសបញ្ជាក់ផងដែរថា តាមរយៈគេហទំព័ររបស់គណៈកម្មការ ONE បានឱ្យដឹងថា គូប្រកួតថៃនាង Rika គឺជាអ្នកប្រដាល់ស្រីដែលមានរហស្សនាមថា “The Land Of Smiles” ដែលនាងបានចាប់ផ្តើមប្រកួតក្នុងស្ថាប័ន ONE Championship តាំងពីឆ្នាំ ២០១៧ ហើយមកដល់សព្វថ្ងៃនាងមានប្រវត្តិឈ្នះ ៤ ដង ចាញ់ ២ ដង ហើយឈ្នះ ៤ ដងនោះ សុទ្ធតែផ្តួលដៃគូឱ្យសន្លប់ក្នុងទឹកទាំងអស់ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ ONE

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...