Pacquiao ឈ្នះដោយពិន្ទុ ក្រោយដេញវាយគូប្រកួត១២ទឹកពេញ (វីដេអូ)

0
67

ការប្រកួតដណ្តើមខ្សែក្រវ៉ាត់ WBA Welterweight បានបញ្ចប់ទៅកាលពីម្សិលមិញ ដោយម្ចាស់ខ្សែក្រវ៉ាត់ Manny Pacquiao សញ្ជាតិភីលីពីន បានយកឈ្នះទៅលើគូរប្រកួតសញ្ជាតិអាមេរិក Adrien Broner ដោយពិន្ទុក្រោយប្រកួតគ្នាទាំង ១២ ទឹកពេញ ។

ការ​ប្រកួត​នៅ​ទីក្រុង Las Vegas នៃសហរដ្ឋអាមេរិក ត្រូវបានអ្នកទស្សនាគ្រប់គ្នាមើលឃើញថា​កីឡាករស្តេចប្រដាល់របស់ភីលីពីនចូលដេញវាយកីឡាករម្ចាស់ផ្ទះអាមេរិកយ៉ាងសន្ធាប់ ។ ដែលធ្វើឱ្យ Adrien ប្រឹងទប់​ និង រត់ប្រសាចពេញសង្វៀន ។ ទោះជាយ៉ាងនេះក្តី Manny Pacquiao មិនអាចផ្តួលគូប្រកួតឱ្យសន្លប់បានឡើយ ដោយបានត្រឹមយកឈ្នះដោយពិន្ទុតែប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា កីឡាករវ័យ ២៩ ឆ្នាំ ​Adrien Broner ទទួល​បាន​ប្រាក់ពីការវាយនេះប្រមាណ ​៨,៣​ លាន​ដុល្លារ ដែល​ជា​តម្លៃ​ខ្លួន​ថ្លៃ​បំផុត​ដែល​គេ​ធ្លាប់​ទទួល​បាន ។ ឯ Pacquiao វ័យ ​៤០​ឆ្នាំ​​ ទទួល​​បាន​ដល់ទៅជាង​​ ២០ ​លាន​ដុល្លារ​ឯណោះ ៕

https://www.youtube.com/watch?v=Xn_qfV5QI4Y

ដោយ៖ ​ឃូរ៉ា

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...