លើកនេះ Floyd ស្ងាត់ឱ្យជ្រាប ពេល Pacquiao បបួលប៉ះគ្នាម្តងទៀត !

0
110

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ស្តេចប្រដាល់ទ្វីបអាសុី Pacquiao វ័យ ​៤០​ឆ្នាំ​បាន​រក្សា​ខ្សែ​​ក្រវាត់ WBA Welterweight ដោយ​ជោគជ័យ​ បន្ទាប់​ពី​ឈ្នះ​ពិន្ទុដោយ​ឯកច្ឆន្ទ​លើ​អ្នក​ប្រដាល់​​​អាមេរិក Adrien Broner ក្នុង​ទីក្រុង Las Vegas សហរដ្ឋអាមេរិក។

ក្រោយពីប្រកួតឈ្នះដៃគូអាមេរិកាំងភ្លាម Pacquiao បានបបួល Floyd Mayweather ដែលមកទស្សនាផ្ទាល់នៅនឹងកន្លែងថា “ខ្ញុំ​នៅ​តែ​បន្ត​អាជីព ។ ត្រលប់​មក​សង្វៀន​វិញ​មក ហើយ​ពួក​យើង​វាយ​គ្នា​ម្ដង​ទៀត ប្រសិន​ឯង​ចង់ ។ ខ្ញុំ​គឺ​ជា​ជើង​ឯក” ។ ទោះជាបែបនេះក្តីអ្នកប្រដាល់កំពូលឌឺ អាមេរិក Floyd មិន​បាន​ឆ្លើយ​តប​អ្វីទៅ​នឹងការបបួលរបស់អ្នកប្រដាល់ភីលីពីនឡើយ ដោយសុខចិត្តអង្គុយស្ងៀមមិនចេញស្តីអ្វីទាំងអស់ ។

គួរបញ្ជាក់ផងដែរថា Floyd ទើបតែផ្តួលអ្នកប្រដាល់វ័យក្មេងមិនដែលចាញ់របស់ជប៉ុនកាលពីប៉ុន្មានខែមុន ហើយក៏បានប្រកាសចូលនិវត្តន៍ពីកីឡាករប្រដាល់ ដែលនេះមិនមែនជាការប្រកាសចូលនិវត្តន៍លើកដំបូងរបស់គេឡើយ ៕

ដោយ៖ ​ឃូរ៉ា

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...