Marko Arnautovic ផ្ទេរទៅលេងនៅលីគកំពូលចិន ជា​មួយ​ប្រាក់​ឈ្នួល ២៨០,០០០ ផោន​ក្នុង​មួយ​សប្ដាហ៍

0
93

ក្លិបបាល់ទាត់អ្នកមានចិន Guangzhou Evergrande បានប្រមាញ់យកខ្សែប្រយុទ្ធពី Premier League ម្នាក់ទៀតហើយ គឺកីឡាករខ្សែ​ប្រយុទ្ធ​ Marko Arnautovic របស់​ក្លិប​ West Ham United ជាមួយនឹងតម្លៃផ្ទេរ​យក ៤៥ លាន​ផោន ។

ក្រោយអវត្តមានក្នុងប្រកួតចុងក្រោយជាមួយ West Ham United កីឡាករ Marko Arnautovic ត្រូវបានគេទម្លាយព័ត៏មានថាបានផ្ទេរទៅកាន់ក្លិបចិនមួយនេះហើយ ជាមួយគ្នានឹងថ្លៃឈ្នួលនឿយហត់ដល់ទៅ ២៨០,០០០ ផោន​ក្នុង​មួយ​សប្ដាហ៍ ។

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះត្រូវបានក្លិបចិន Guangzhou Evergrande ដាក់សំណើរចរចាទិញយកម្តងមកហើយកាលពីរដូវកាលមុន ប៉ុន្តែត្រូវ West Ham United មិនទទួលសំណើដោយសារមិនត្រូវថ្លៃ ។ ដោយឡែកឆ្នាំនេះត្រូវបានក្លិបចិននេះ​ តម្លើងថ្លៃចរចា ស្របពេលដែល Marko Arnautovic បង្ហើបថាខ្លួនចង់យកពាននៅលើទឹកដីចិន ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ Dailymail

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...