Hazard ត្អូញថាតាំងពីចូល Chelsea មក គ្មានគ្រូបង្វឹកមួយណាដែលខ្លួនពេញចិត្តឡើយ

0
148

កីឡាករ Eden Hazard ខ្សែប្រយុទ្ធ Chelsea បាននិយាយក្នុងសារព័ត៌មានថា គ្រប់គ្រូបង្វឹកនៅ Chelsea ទាំងអស់គឺគ្មានគ្រូមួយណាដែលល្អឱ្យខ្លួនពេញចិត្តនោះឡើយ ដោយបន្ថែមថាគ្រប់គ្រូទាំងអស់មិនដែលគិតថារូបគេល្អគ្រប់គ្រាប់ម្តងណាឡើយ។

ចំពោះការត្អូញត្អែរនេះ Hazard ពន្យល់ទាំងមិន​សប្បាយ​ចិត្តថា ខ្លួនមិនល្អខ្លាំងឡើយ ហើយក៏ធ្លាប់មានចំណុចខ្វះខាតច្រើនដែរ ប៉ុន្ដែមិនដល់ថ្នាក់ មិនល្អទាំងអស់ទេ​ ។ យ៉ាងណាមិញ គ្រូបង្វឹកតែងតែប្រាប់ឱ្យរូបគេខិតខំនេះ​ ខិតខំនោះ បន្ថែមគ្រប់បែបយ៉ាង ទោះបីជាពេលខ្លះ រូបគេគិតថាគេល្អគ្រប់គ្រាន់ត្រង់ចំណុចណាមួយ និង ប្រឹងប្រែងលេងអស់ពីសមត្ថភាពហើយក្តី ។ និយាយរួមទោះបីជាប្តូរគ្រូថ្មីទៀត ក៏គេនៅតែមិនចូលចិត្តគ្រូនៅ Chelsea ដែរ ។

គួរបញ្ជាក់ផងដែរថា កីឡាកររូបនេះធ្លាប់ស្ថិតនៅក្រោមការបង្វឹករបស់គ្រូជាច្រើននៅ Chelsea ដែលរួមមាន លោក Jose Mourinho, លោក Guss Hiddink, លោក Antonio Conte និង លោក Maurizio Sarri ។ ទោះបីជាលោកបានបញ្ចេញអារម្មណ៍មិនសប្បាយចិត្តបែបនេះក្តី ក៏លោកនៅមិនទាន់មានបំណងចង់ចេញពីក្លិបនេះឡើយ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ bbc

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...