កប់ ! ខ្សែបម្រើថ្មីរបស់ សូលទីឡូអង្គរ ជាកីឡាករមកពី J-League និងធ្លាប់ឈ្នះពាន MVP លីគកំពូលសិង្ហបូរីទៀត

0
198

ក្លិប​សូលទីឡូអង្គរដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​សៀមរាប​ បាន​ចុះ​កុងត្រា​ជាមួយ​អតីត​កីឡាករ​ដែល​ធ្លាប់​លេង​នៅ​ J​ League​ គឺ​កីឡាករ​ខ្សែ​បម្រើ Fumiya Kogure ដែលនឹង​ត្រូវ​ពាក់​អាវ​លេខ​ ១០ អោយក្លិបដែលមានម្ចាស់ជាអ្នកចាត់ការក្រុមជម្រើសជាតិកម្ពុជាមួយនេះ។

ជាមួយ​ក្លិប​របស់​ហុងដា​ សូលទីឡូអង្គរនេះ កីឡាករខាងលើនឹងត្រូវពាក់អាវលេខ ១០ ក្នុងលីគកំពូលកម្ពុជា ដែលចាប់ផ្តើមនាដើមខែមីនាខាងមុននេះ។ ជាមួយគ្នានេះ​កីឡាកររូបនេះ ក៏ធ្លាប់លេងអោយក្លិបខ្លាំងៗជាច្រើននៅសិង្ហបូរី ហើយក៏ធ្លាប់ឈ្នះពានកីឡាករល្អបំផុតរបស់លីគកំពូលសិង្ហបូរីទៀតផង។

គូសបញ្ជាក់ផងដែរថា ក្លិប​សូលទីឡូអង្គរ បានចុះកុងត្រានាំយកកីឡាករបរទេសរបស់ខ្លួនគ្រប់ចំនួន៥រូបហើយ សម្រាប់ត្រៀមលីគកំពូលនាឆ្នាំនេះ ដោយទាំង៥រូបនេះ​ សុទ្ធសឹងជាកីឡាករសញ្ជាតិជប៉ុនទាំងអស់៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ SAFC

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...