បេសកកម្មស្វែងរក Sala ត្រូវបានបន្តសារជាថ្មី ក្រោយមានការរៃអង្គាសប្រាក់ពីអ្នកគាំទ្រ

0
115

ក្រុមអ្នករុករកយន្តហោះដែលបានបាត់ពីរ៉ាដ៉ា របស់កីឡាករ Sala ត្រូវបានបន្តបេសកកម្មសារជាថ្មីហើយ ក្រោយផ្អាកអស់រយៈពេល ២ ថ្ងៃ ដោយសារតែមានការរៃអង្គាសប្រាក់ប្រមាណ​ជាង​​ ២២​ ម៉ឺន​ផោនពីសំណាក់អ្នកគាំទ្រ និង កីឡាករល្បីៗមួយចំនួន ។

ដោយសារតែដំណើររុករកយន្តហោះនេះត្រូវចំណាយថរិកាអស់យ៉ាងច្រើន អាជ្ញាធរអង់គ្លេសបានបញ្ចប់ការរុករកយន្តហោះនេះម្តងរួចមកហើយ ក្រោយពេលរុករក អស់រយៈពេល ៣ ថ្ងៃ តែដោយសារតែមានការសំណូមពរពីសំណាក់គ្រួសារ និង អ្នកគាំទ្រជាច្រើន ជាមួយនឹងថរិការក្នុងការរុករកនេះ ទើបអជ្ញាធរអង់គ្លេសសម្រេចបន្តការរុករកនេះសារជាថ្មី ទាំងអស់សង្ឃឹម ។

គួរបញ្ជាក់ផងដែរថា កីឡាករបាល់ទាត់ Emiliano Sala វ័យ ២៨ ឆ្នាំ និង ​អ្នកបើកយន្តហោះ​ David Ibbotson វ័យ ​៥៩​ ឆ្នាំ បានបាត់ខ្លួនជាមួយនឹងយន្តហោះធុនតូច តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ក្នុងដំណើរទៅកាន់ក្លិបថ្មីនៅប្រទេសវេល របស់កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ។ មកទល់នឹងពេលនេះ មិនទាន់មានដំណឹងអ្វីឡើយអំពីការរកឃើញពួកគេ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ bbc

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...