ចាន់ វឌ្ឍនាកា រំភើបចិត្តក្រោយត្រូវក្លិបជ្រើសរើសឱ្យក្លាយជាអ្នកបង្ហាញឯកសណ្ឋានថ្មី !

0
309

កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ PKNS FC បានធ្វើការបង្ហាញនូវឯកសណ្ឋានក្រុមបាល់ទាត់របស់ខ្លួន សម្រាប់រដូវកាល ២០១៩ ក្នុងលីគកំពូលម៉ឡេសុី Malaysia Super League ។

ក្នុងកម្មវិធីបង្ហាញឈុតឯកសណ្ឋាននេះផងដែរ កីឡាករកម្ពុជារបស់ក្លិបខាងលើ ចាន់ វឌ្ឍនាកា ត្រូវបានក្លាយជាកីឡាករមួយរូបសម្រាប់តំណាងក្លិបក្នុងការបង្ហាញនូវឈុត​ឯកសណ្ឋានពណ៌ទឹកក្រូចរបស់ក្លិប ដែលឯកសណ្ឋានថ្មីរបស់ក្លិបមួយនេះមានចំនួន ៦ ពណ៌ ដែលពណ៌សម្រាប់កីឡាករមាន ៤ ពណ៌ គឺទឹកក្រូច ខៀវ ក្រហម និង បៃតង ខណៈអាវអ្នកចាំទីមាន ២ ពណ៌ គឺខ្មៅ និង លឿង ។

ឆ្លៀតក្នុងកម្មវិធីនេះផងដែរ ក្លិបថ្មីនេះ បានធ្វើកម្មវិធីខួបកំណើតយ៉ាងភ្ញាក់ផ្អើលឱ្យ វឌ្ឍនាកា ទាំងដែលកីឡាកររូបនេះ មិនបានដឹងខ្លួនជាមុនទៀតផង ដែលបានធ្វើឱ្យគេមានភាពភ្ញាក់ផ្អើល និង រំជើបរំជួលយ៉ាងខ្លាំង ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ PKNSFC

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...