សាម៉ូរៃជប៉ុន បំបាក់អុឺរ៉ង់ ៣-០ កក់កៅអីវគ្គផ្ដាច់ព្រ័ត្រ Asian Cup ២០១៩ (វីដេអូ)

0
286

ក្រុមបាល់ទាត់ដាវសាម៉ូរៃជប៉ុន បានកក់កៅអីវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Asian Cup 2019 បន្ទាប់ពីយកឈ្នះលើជើងខ្លាំងអុឺរ៉ង់ ដោយលទ្ធផលតដៃមិនរួច ៣ ទល់នឹង ០ កាលយប់មិញនេះ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ដែលធំជាងគេបង្អស់របស់ទ្វីបអាសុីមួយនេះ ។

ការប្រកួតបានចាប់ផ្តើមជាមួយនឹងភាពស្ងប់ស្ងាត់នៅក្នុងវគ្គទី ១ តែឈានចូលមកដល់វគ្គទី ២ ក្រុមជប៉ុន បានរកគ្រាប់បាល់នាំមុន ដោយការធ្វេសប្រហែលមិនលេងបាល់របស់ក្រុមអុឺរ៉ង់ ដែលជាទំនុកចិត្តក្នុងការរកមួយគ្រាប់ទៀតដោយបាល់ពិន័យ ១១ ម៉ែត្ រក្រោយបាល់ប៉ះដៃខ្សែការពារអុឺរ៉ង់ ក្នុងតំបន់គ្រោះថ្នាក់ ។ ការប្រកួតឈានចូលមកដល់នាទីទី៩៤ ទៅហើយ ក្រុមជប៉ុនបានបន្ថែមមួយគ្រាប់ទៀត ដោយគ្រាប់បាល់យ៉ាងស្អាតមុននឹងបញ្ចប់ការប្រកួត ដោយលទ្ធផល ៣ ទល់នឹង ០។

ជប៉ុននឹងត្រូវតទល់ជាមួយនឹងក្រុមខ្លាំងមួយទៀតនៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីដណ្តើមពានរង្វាន់ AFC Asian Cup 2019 ដែលអាចជាប្រទេសកាតារ ឫ អារ៉ាប់រួម ដោយនឹងត្រូវប្រជែងគ្នានៅយប់នេះ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ AFC

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...