គិរីរង់ ទិញបានខ្សែប្រយុទ្ធប្រសុីល ធ្លាប់លេងនៅប្រទេសអាស៊ានជាច្រើន សម្រាប់រដូវកាល ២០១៩

0
121

ក្លឹបគីរីវង់សុខសែនជ័យ ដែលមានមូលដ្ឋាននៅខេត្តតាកែវ បានបំបែកភាពស្ងប់ស្ងាត់ ដោយនាំយកកីឡាករ Marcio Gleydson da Silva Santos ជនជាតិប្រេស៊ីលមកចូលរួមជាមួយក្លិប ដើម្បីជាកម្លាំងស្នូលក្នុងលីគកំពូលកម្ពុជា ឆ្នាំថ្នី ២០១៩ នេះ ។

កីឡាករដែលក្លិបមួយនេះបានទិញយកមករួមក្រុម ធ្លាប់លេងនៅលីគកំពូលប្រទេសជាច្រើននៅអាស៊ាន និង ប្រទេសកំណើតប្រេសុីលផលដែរ ដែលរួមមាន ថៃ មីយ៉ាន់ម៉ា ឡាវ និង ប្រេស៊ីល ។ កីឡាករខ្សែបម្រើការពាររូបនេះ មានវ័យ ៣១ ឆ្នាំហើយ និង មានកំពស់ ១៨១ សង់ទីម៉ែត្រ មានដើមកំណើតនៅទីក្រុង São Paulo ប្រទេសប្រេសុីល ។

គួររំឭកផងដែរថា ក្លិបបាល់ទាត់គីរីវង់សុខសែនជ័យ នៅមិនទាន់ច្បាស់ថាអាចទទួលសិទ្ធិក្នុងការលេងនៅលីគកំពូលកម្ពុជារដូវកាល ២០១៩ នេះនៅឡើយទេ ដោយត្រូវរង់ចាំការសម្រេចពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ជាមួយនឹងក្លិប ២ ផ្សេងទៀត ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ KSSC

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...