ថៃ ធ្លាក់ត្រឹមវគ្គ ១/៨ មែន តែទទួលបានកាដូ ៣១ មឺុនដុល្លាពី សហព័ន្ធកីឡាបាល់ទាត់ថៃ

0
36

ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានប្រកួតឈានដល់វគ្គ ១/៨ ឬ ១៦ ក្រុមចុងក្រោយ ក្នុងពានរង្វាន់ AFC Asian Cup ២០១៩ ដែលធ្វើឡើងនៅប្រទេសអារ៉ាប់រួម តែជាអកុសលមិនអាចឈានទៅកាន់វគ្គបន្តបានឡើយ ដោយសារចាញ់ក្រុមចិន ក្នុងលទ្ធផល ២ ទល់នឹ ១ ។

ទោះបីជាធ្លាក់ត្រឹមវគ្គនេះក្តី តែ​នេះជាប្រវត្តិសាស្ត្រល្អមួយរបស់ថៃ ដែលនេះជាលើកទី ១ ហើយ ក្នុងរយៈពេល ៤៧ ឆ្នាំ ដែលថៃអាចឈានមកដល់វគ្គនេះសារជាថ្មី ។ ប្រវត្តិសាស្ត្រនេះបានធ្វើឱ្យប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ ផ្តល់ជាទឹកប្រាក់លើកទឹកចិត្តក្រុមជម្រើសជាតិថៃចំនួន ១០ ​លាន​បាត ដែលមានតម្លៃ​ស្មើនឹងជាង ៣១​ម៉ឺន​ដុល្លារ​អាមេរិក ។

គួររំឭកផងដែរថា ក្រុមជម្រើសជាតិថៃ ធ្លាប់ធ្វើបានល្អបំផុតក្នុងពាន Asian Cup នេះ គឺកាលពីឆ្នាំ ១៩៧២ ដែលទទួលបានចំណាត់ថ្នាក់លេខ ៣ ក្រោយឈ្នះកម្ពុជា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រាត់ ដោយបាល់ប៉េណាល់ទី ខណៈដែលកាលនោះថៃធ្វើជាម្ចាស់ផ្ទះពានរង្វាន់នេះ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ TFA

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...