ព្រះខ័នរាជស្វាយរៀង ប្រកាសលាអតីតកីឡាករនៅ Premier League ដែលធ្លាប់លេងនៅ Arsenal និង Southampton

0
264

កាលពីពេលថ្មីៗនេះ ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានប្រកាសអរគុណ និង​ ជូនពរអតីតកីឡាកររបស់ខ្លួន Harley Willard ដែលមានន័យថា ក្លិបបាល់ទាត់មួយនេះ បានចែកផ្លូវជាមួយកីឡាករវ័យ ២១ ឆ្នាំ រូបនេះហើយ ដោយសារបញ្ហាផ្ទាល់ខ្លួន ។

ចំពោះមូលហេតុនៃការចាកចេញនេះ គឺបញ្ហាគ្រួសារជាចម្បង ដោយសារតែមានសមាជិកគ្រួសាររបស់ខ្លួននៅប្រទេសកំណើតមានជំងឺ ដែលត្រូវនៅក្បែរ និង មើលថែក្នុងរយៈពេលយូរ អាចច្រើនជាង ៣ សប្តាហ៍ ដូចនេះការសម្រចចែកផ្លូវរបស់ក្លិបគឺជាជម្រើសមួយដ៏ល្អសម្រាប់ភាគីទាំងសងខាង ។ ជម្រើសនេះបានធ្វើឱ្យក្លិបសម្រេចផ្ទេរយកកីឡាករ Privat ពីក្លិប AEU មកជំនួសរូបគេសម្រាប់ត្រៀមរដូវកាលថ្មី ។

គួរំលឹកផងដែរថា Harley បានចូលរួមថ្នាល Arsenal នៅខែសីហា ឆ្នាំ ២០១៣ មុនផ្លាស់ទៅថ្នាល Southampton ក្នុងខែកក្កដា ២០១៤ ដោយរួមរស់នៅទីនោះដល់ខែកក្កដា ២០១៧ ដោយបានចូលរួមក្រុមយុវជន U18 ដល់ U23 ។ ចុងក្រោយបង្អស់ គេបានទៅលេងនៅក្លិប Hassleholm IF នៅប្រទេសស៊ុយអែត នាដើមឆ្នាំ ២០១៨ មុននឹងមកកម្ពុជានាជើងទី ២ រដូវកាល ២០១៨ ដោយបង្ហាញខ្លួនបាន ១០ ប្រកួត រកគ្រាប់បាល់បាន ៦ គ្រាប់ និង បញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីបាន ៤ គ្រាប់ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ PKRSVR

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...