Privat ចេញពីទ្រនំ AEU ទៅចូលរួមជាមួយព្រះខ័នរាជស្វាយរៀង នារដូវកាលថ្មីនេះ !

0
71

កាលពីពេលថ្មីៗនេះ កីឡាករកំពូលស៊ុតនៅក្នុងលីគកំពូលកម្ពុជា Privat Mbarga របស់ក្លិបបាល់ទាត់អាសុីអឺុរ៉ុប បានចុះកុងត្រាថ្មី ទៅរួមរស់ជាមួយនឹងក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងហើយក្នុងរដូវកាល ២០១៩ នេះ ។

កីឡាករសញ្ជាតិកាម៉េរូន រូបនេះធ្លាប់មានបទពិសោធន៍ច្រើននៅលីគកំពូលកម្ពុជា និង ថៃ ។ ក្នុងនោះដែររូបគេមកកម្ពុជាដំបូងរួមរស់ជាមួយបឹងកេត នៅឆ្នាំ ២០១៥ មុននឹងផ្ទេរទៅកាន់ វេស្ទើន នៅឆ្នាំ ២០១៦ ហើយជើងទី ២ បានផ្ទេរទៅអង្គរថាយហ្គើរ មុននឹងទៅលេងនៅលីគកំពូលថៃ ដោយត្រលប់មកកម្ពុជាវិញនៅឆ្នាំ ២០១៨ ជាមួយអាសុីអឺុរ៉ុប (AEU) ។

គួររំឭកផងដែរថា កីឡាកររូបនេះបានបង្ហាញទម្រង់លេងយ៉ាងល្អកាលពីេដូវកាលមុន ដោយបានជួយឱ្យក្លិបបាល់ទាត់អាសុីអឺុរ៉ុប ទទួលបានចំណាត់ថ្នាក់លេខ ៨ នៅរដូវកាល ២០១៨​ នឹងក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេទី ២ បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធនីហ្សេរីយ៉ា Kipson របស់ណាហ្កាវើល ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ PKRSVR

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...