ខ្សែ​ការពារ​ជម្រើសជាតិថៃ Theerathon បន្តនៅ J-League ជាមួយនឹងក្លិប Yokohama F. Marinos

0
122

ខ្សែ​ការពារ​ស្លាបឆ្វេងជម្រើសជាតិថៃ Theerathon Bunmathan បានបន្តលេងនៅលីគកំពូលជប៉ុន នារដូវកាលឆ្នាំ ២០១៩ នេះ បន្ទាប់ពីក្លិប Vissel Kobe បញ្ចប់កុងត្រា ក្រោយពីខ្ចីជើងកាលពីរដូវកាលមុន និង បញ្ចប់ទៅក្នុងចំណាត់ថ្នាក់លេខ ១០ នៃលីគកំពូលជប៉ុន ។

ទោះបីជា ​ក្លិប​ជប៉ុន Vissel Kobe បញ្ចប់កុងត្រាកីឡាកររូបនេះក្តី ក៏ប៉ុន្តែកីឡាកររូបនេះមានទម្រង់លេង និង បច្ចេកទេសល្អ ទាក់ចិត្តក្លិប Yokohama F. Marinos ដែលធ្វើឱ្យក្លិបមួយនេះ ខ្ចីជើងកីឡាកររូបនេះបន្តសម្រាប់រដូវកាលថ្មីនេះ ។

គួរបញ្ជាក់ផងដែរថា កីឡាករ Theerathon Bunmathan នៅតែជាកម្មសិទ្ធិរបស់ក្លិប SCG Moeung Thong United ។ កីឡាកររូបនេះធ្លាប់លេងឱ្យក្លិបខ្លាំងៗជាច្រើននៅប្រទេសថៃ ដូចជា Buriram និង SCG Moeung Thong United មុននឹងត្រូវបានក្លិបជប៉ុនទាំង ២ ខ្ចីជើង ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ Yokohama F.Marinos

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...