កាលពី ១០ ឆ្នាំមុន ក្រុមជម្រើសជាតិ ​ U-23 កម្ពុជា ជាម្ចាស់ជើងឯកពានរង្វាន់អន្តរជាតិមួយ

0
312

កាល​ឆ្នាំ ២០០៩ ​ក្រុម​ជម្រើសជាតិ​កម្ពុជាអាយុក្រោម ២៣ ឆ្នាំរបស់កម្ពុជា​ បាន​ក្លាយ​ជា​ម្ចាស់​ជើង​ឯក​ពានរង្វាន់​ BIDC Cup 2009​ ដែល​កាលនោះកម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះតែម្តង ។ ការប្រកួតនេះផងដែរ មានក្រុមចូលរួមចំនួន ៤ មកពី ៣ ប្រទេស រួមមាន U-23 កម្ពុជា, U-23 ឡាវ, ក្រុមឈុតធំមកពីលីគកំពូលវៀតណាមចំនួន ២ ក្រុម ។

ក្នុងនោះដែរ ក្រុម U-23 កម្ពុជា បានយកឈ្នះក្រុមលីគកំពូលវៀតណាម ខណៈដែលក្រុម U-23 ឡាវ ចាញ់ក្រុមមកពីលីគកំពូលវៀតណាមមួយទៀត ។ ក្នុងវគ្គផ្តាច់ព្រ័ត្រ​ ក្រុម U-23 កម្ពុជា ទទួលបានជ័យជម្នះក្រោយបំបាក់ក្រុមខ្លាំងមកពីលីគកំពូលវៀតណាម ដោយលទ្ធផល ៣ ទល់នឹង ២ គ្រងជើងឯកពានរង្វាន់នេះតែម្តង ។

គ្រានោះដែរក្រុមជើងឯកកម្ពុជា ទទួលបានប្រាក់រង្វាន់ចំនួន ២ មឺុនដុល្លា រួមជាមួយនឹងម៉ូតូហុងដា ឆ្នាំ ២០០៩ ម្នាក់មួយគ្រឿងជូនដល់ក្រុមជម្រើសជាតិ U-23 កម្ពុជា គ្រប់ៗគ្នា ហើយកាលនោះគឺជាលើកទី ១ សម្រាប់ប្រវត្តិសាស្ត្របាល់ទាត់សម័យថ្មីរបស់កម្ពុជា ដែលបានគ្រងជើងឯកជាលើកដំបូង ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ BIDC

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...