ឆ្នាំនេះ ក្រុមក្រសួងការពារាជាតិ នឹងមិនមានកីឡាករកូរ៉េខាងជើងណាមួយក្នុងក្រុមឡើយ

0
171

កាលពីពេលថ្មីៗនេះ ក្រុមបាល់ទាត់ក្រសួងការពារាជាតិបានប្រកាសថា ក្រុមខ្លួន​នឹងមិនមានកីឡាករសញ្ជាតិកូរ៉េខាងជើងចូលរួមជាមួយឡើយ ដោយសារតែមូលហេតុចរចាគ្នាមិនត្រូវ ។ ដោយឡែកក្លិបបានបញ្ជាក់ថា នឹងជ្រើសរើសកីឡាករបរទេសដែលមានសញ្ជាតិដទៃជំនួសវិញ ។

ចំពោះមូលហេតុដែលក្លិបរង់ចាំការចរចានេះ មុននឹងបញ្ចូលកីឡាករបរទេសថ្មីទៀត ដោយសារតែក្លិបមានគម្រោងនឹងដាក់កីឡាករកូរ៉េខាងជើងទាំង ៤ រូបដើម្បីបំពេញកូតារកីឡាករបរទេស ហើយបើសិនជាមិនបានវិញគឺមិនយកទាំង ៤ ដូចគ្នា ដោយសារទាក់ទងទៅនឹងបញ្ហាថរិកា ។ ហើយមូលហេតុមួយទៀតដែលផ្តល់អទិភាពដល់កីឡាករកូរ៉េខាងជើង គឺដោយសារតែពួកគាត់គោរពវិន័យបានខ្ជាប់ខ្ជួន ជាពិសេសគឺមានការហ្វឹកហាត់ខ្លាំង ។

គួររំឭកផងដែរថា ក្លិបក្រសួងការពារជាតិ គឺជាក្លិបបាល់ទាត់ដំបូងគេបង្អស់នៅកម្ពុជា ដែលនាំយកកីឡាករសញ្ជាតិកូរ៉េខាងជើងមកលេងក្នុងលីគកំពូលកម្ពុជា ខណៈដែលកីឡាករសញ្ជាតិកូរ៉េខាងជើងនេះ មិនសូវជាមានច្រើនឡើយដែលចេញប្រកបអាជីពបាល់ទាត់នៅក្រៅប្រទេស ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ MNDFC

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...