ខ្សែប្រយុទ្ធ កាតា​រ គ្រងកំណត់ត្រា អ្នកស៊ុតច្រើនជាងគេក្នុងពានរង្វាន់ Asian Cup

0
156

ខ្សែប្រយុទ្ធជម្រើសជាតិកាតារ Almoez Ali ដែលពាក់លេខ ១៩ កំពុងស្ថិតនៅតំណែងជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបង្អស់ក្នុងការប្រកួតពានរង្វាន់ AFC Asian Cup ឆ្នាំ២០១៩ នេះ ហើយបើគិតត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រាត់ កីឡាកររូបនេះរកបានចំនួន ៩ គ្រាប់ហើយ ។

កីឡាកររូបនេះ បានដណ្តើមកំណត់ត្រាពីកីឡាករសញ្ជាតិអឺុរ៉ង់ Ali Daei ដែលកំពុងគ្រង់ឯតទគ្គកម្មជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេបង្អស់គ្រប់ការប្រកួត AFC Asian Cup ដែលរកបានចំនួន ៨ គ្រាប់ កាលពីជាង ១០ឆ្នាំមុន។

បើគិតមកទល់ពេលនេះ ក្រុមកាតារ ជាក្រុមតែមួយគត់នៅក្នុងពានរង្វាន់ AFC Asian Cup ឆ្នាំ ២០១៩ នេះ ដែលមិនទាន់មានក្រុមណាមួយអាចទាត់បញ្ចូលទីក្រុមកាតារនេះបានឡើយ ។ មិនតែប៉ុណ្ណោះក្រុមមួយនេះ ទាត់បាល់បញ្ចូលទីគូប្រកួតបានដល់ទៅ ១២ ​គ្រាប់ហើយ ដែលជាក្រុមដែលទាត់បាល់បញ្ចូលទីបានច្រើនជាងគេបង្អស់ផងដែរ ។ កាតា​រនឹង​​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ដោយ​ត្រូវ​ជួប​ម្ចាស់​ផ្ទះ​អារ៉ាប់​រួម ដែល​បាន​បំបាក់​អូស្រ្តាលី​ដោយ​លទ្ធផល ១-០ រីឯមួយ​គូ​ទៀត អ៊ីរ៉ង់​នឹង​ត្រូវ​ត​តាំង​ជាមួយ​ក្រុម​សាមូរ៉ៃ​ជប៉ុន ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ AFCAsianCup

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...