គ្រូបង្វឹកយុវជនបាទីថ្មី ធ្លាប់ដឹកនាំនៅ J-League 1 នឹងមានប្រវត្តិជួយក្រុមលើកពានលំដាប់អាសុី

0
630

កាលពីពេលថ្មីនេះ សាលាបាល់ទាត់ជាតិបាទី បានប្រកាសអំពីការតែងតាំងគ្រូបង្វឹកថ្មីជំនួសគ្រូបង្វឹកចាស់ ដែលបានផុតកិច្ចសន្យាសម្រាប់បង្វឹកយុវជនដែលស្នាក់នៅ និង ហ្វឹកហាត់បាល់ទាត់នៅសាលាបាល់ទាត់ជាតិបាទី ។

គ្រូបង្វឹកយុវជនសាលាបាល់ទាត់ជាតិទន្លេបាទីថ្មី លោក Koji GYOTOKU ជាជនជាតិជប៉ុន មានវ័យ ៥៣ ឆ្នាំ ធ្លាប់ប្រកបអាជីពនៅក្លិប Worder Bremen II របស់អាល្លឺម៉ង់ និង ធ្លាប់ដឹកនាំក្រុម Shimizu S-Pulse នៅលីគកំពូលជប៉ុន J-League ហើយក៏ធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិ ប៊ូតាន់ និង ក្រុមជម្រើសជាតិ នេប៉ាល់ ផងដែរ ។

គួររំឭកផងដែរថា គ្រូបង្វឹកមួយរូបនេះ ធ្លាប់បានជួយក្រុមជម្រើសជាតិ នេប៉ាល់ លើកពាន AFC Solidarity Cup ដែលជាពានរង្វាន់ធំបំផុតលំដាប់ទី ២ របស់អាសុី បន្ទាប់ពីពាន AFC ASIAN CUP ផងដែរ ៕

ដោយ៖ ​ឃូរ៉ា

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...