បើសិនចង់មើល ឡៅ ចិត្រា នៅ One Championship ត្រូវចំណាយ ៣៨០ ​ដុល្លា ព្រោះមិនមានផ្សាយផ្ទាល់ទេ !

0
211

កីឡាករកម្ពុជា ឡៅ​ ចិត្រា ត្រូវជួបកីឡាករថៃ Superlek KeitMoo9 នៅលើសង្វៀន One Championship ​CLASH OF LEGENDS នៅថ្ងៃ​ទី ១៦​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​ នៅ Impact Arean ឯ​ប្រទេស​ថៃ ក្នុងលក្ខណៈប្រដាល់ក្បាច់គុនបុរាណ ដែលជាប្រភេទគូពិសេស ។

ក្នុងការប្រកួតទាំង ១២ គូ ត្រូវបានគេបែងចែកជា ២ ផ្នែក ដែល ៤ គូ ដំបូងមានការផ្សាយផ្ទាល់ ខណៈដែល ៨ គូចុងក្រោយ អាចទស្សនាបានសម្រាប់តែអ្នកដែលបានចំណាយប្រាក់ទិញសំបុត្រតែប៉ុណ្ណោះ​ ដែលក្នុងនោះក៏មានគូពិសេសកីឡាករ ឡៅ ចិត្រា ត្រូវជួបកីឡាករថៃ Superlek KeitMoo9 ផងដែរ ។

ចំពោះតម្លៃសំបុត្រសម្រាប់ការទស្សនាផ្ទាល់ ត្រូវបានចែកចេញជា ៥ ប្រភេទ ដែលមានតម្លៃចាប់ពី ១០ ដុល្លា រហូតដល់ទៅ ៣៨០ ដុល្លា ។

  • VVIP តម្លៃ​ ១២ ០០០​ បាត (៣៨០​ ដុល្លារ)
  • ប្រភេទ​​ ១​ តម្លៃ​ ៥ ០០០​ បាត​ (១៥៨ ​ដុល្លារ)
  • ប្រភេទ ​២​​​ តម្លៃ ២ ០០០ ​បាត (៦៣ ​ដុល្លារ)
  • ប្រភេទ​ ៣ ​តម្លៃ ​៨០០​ បាត ( ២៥ ​ដុល្លារ)
  • ប្រភេទ​​៤ ​តម្លៃ​ ៣០០ ​បាត (១០​ដុល្លារ)

ដោយ៖ ​ឃូរ៉ា
ប្រភព៖ One Championship

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...