មិនមានឡើយ វឌ្ឍកា និង ធារី ចន្ថាប៊ីន ក្នុងបញ្ជីឈ្មោះកីឡាករ Cambodia All Stars ត្រៀមប៉ះ Muangthong United

0
158

សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានបញ្ចេញនូវបញ្ជីឈ្មោះកីឡាករទាំងអស់សម្រាប់ការប្រកួតមិត្តភាពអន្តរជាតិ កម្ពុជា ថៃ រវាងក្រុម K Cement Cambodia All stars vs SCG Muangthong United ដែលនឹងធ្វើឡើងនៅថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៩ វេលាម៉ោង ៦:៣០ ល្ងាច នៅលើវាលស្មៅពហុកីឡដ្ឋានជាតិ។

ក្នុងបញ្ជីឈ្មោះកីឡាករទាំង២៧រូប គេមិនបានឃើញនូវឈ្មោះកីឡាករ២រូបរបស់កម្ពុជា ដែលលេងនៅលីគកំពូលម៉ាឡេសុីឡើយ ដោយសារតែរូបគេទាំង២ កំពុងមមាញឹកខ្លាំងនៅឯម៉ាឡេសុី សម្រាប់រដូវកាល២០១៩នេះ ម្យ៉ាងវិញទៀតគ្រូបង្វឹកចង់អោយមានកីឡាករដទៃទៀតបានចូលរួមក្នុងក្រុមនេះ ព្រោះនេះគឺជាការប្រកួតមិត្តភាព ដែលជាឲកាសល្អសម្រាប់ពួកគេ។

សម្រាប់ការប្រកួតនេះផងដែរ លោក Karn Jantarat ប្រធាន និងជានាយកប្រតិបត្តិរបស់ក្លឹប Muangthong Unitedដែលជាក្លិបឈានមុខមួយ របស់ថៃមួយនេះបាបង្ហើបឱ្យដឹងថាការបរកួតនេះធ្វើឲ្យលោកអាចរកឃើញកីឡាករកម្ពុជាល្អៗរបស់កម្ពុជា ដើម្បីនាំពួកគេនាំទៅប្រកបអាជីពនៅលីគថៃជាមួយក្លិបលីគនានានៅប្រទេសថៃនាពេលអនាគត៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ NagaworldFC

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៣៥ ៩៩៩ ៨៩ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...