កូនខ្មែរមួយរូបនាំយកគុនខ្មែរ ទៅសង្វៀន GLORY ដំបូងបង្អស់ (វីដេអូ)

0
400

កីឡាករ​គុនខ្មែរ​ សំ សុវណ្ណកេសា ដែលជាខ្មែរ​អាមេរិកមួយរូប បានធ្វើអោយសង្វៀនលំដាប់ពិភពលោក GLORY បានស្គាល់នូវក្បាច់គុនប្រដាល់គុនខ្មែរ ដោយបានប្រកួតជាមួយនឹងកីឡាករអាមេរិកាំង ក្នុងប្រភេទប្រដាល់គុនខ្មែរទំងន់ ៦៥ គីឡួក្រាម។

មិនមែនជាការប្រកួតលើកទីមួយមែន តែកីឡាកររូបនេះ គឺជាកីឡាករខ្មែរដំបូងដែលបានទៅប្រកួតលើសង្វៀនមួយនេះ។ ក្នុងនោះដែររូបគេធ្លាប់ប្រកួតបែបនេះ ៤លើកមកហើយលើសង្វៀនផ្សេងៗគ្នា ដោយលទ្ធផល ឈ្នះ១លើក និង ចាញ់៣លើក។ ការប្រកួតលើកនេះ កីឡាករកម្ពុជា សំ សុវណ្ណកេសា បានប្រកួតចាញ់ ពិន្ទុ កីឡាករអាមេរិកាំង Kou Lee ​ឈ្នះ​ជា​ឯកច្ឆន្ទ​លើ សុវណ្ណ​កេសា។

គួរបញ្ជាក់ផងដែរថា កីឡាករ​គុនខ្មែរ​ សំ សុវណ្ណកេសា ​មាន​ឈាម​ជ័យ​ខ្មែរ​ រស់​នៅ​រដ្ឋ California ឡើង​ប្រកួត​លើ​សង្វៀន​ដ៏​ធំ​លំដាប់ពិភពលោក Glory នេះលើកទី២ហើយ ដែល​ការ​ប្រកួត​ទី​មួយ​របស់គេ​ បាន​បរាជ័យ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ GLORY

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ
Loading...