ច្បាស់ការណ៍ហើយ ! លីគកំពូលកម្ពុជា បង្កើនដល់ ១៤ ក្រុម ដោយបន្ថែមក្រុមថ្មីចំនួន ៣ ទៀត

0
170

ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ ២០១៩​ គ្រោងនឹងចាប់ផ្តើមនៅខែមីនាខាងមុខនេះ ដោយមានក្រុមចំនួន ១៤ ចូលរួមប្រកួតប្រជែង ដោយក្នុងនោះមានក្លិបចាស់ចំនួន ១១ និង ក្លិបថ្មីចំនួន ៣ បន្ថែមទៀត ។

ក្រុមដែលធ្លាក់ចេញពីលីគកំពូលកម្ពុជាឆ្នាំ ២០១៩ គឺក្រុមវេស្ទើនភ្នំពេញ ចំណែកឯក្រុមថ្មីចំនួន ៣ ដែលឡើងមកលីគកំពូលកម្ពុជាគឺក្រុមគិរីវង់សុខសែនជ័យ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម ១៨ ឆ្នាំ និង ក្រុមបាល់ទាត់ខេត្តកំពង់ចាម ។

គួររំឭកផងដែរថា ក្រុមទាំង ៣ ដែលឡើងមកនេះ គឺមិនមានការប្រកួតជម្រុះអ្វីឡើយ ដោយសារតែការប្រកួតលីគទី ២ កម្ពុជា មិនបានធ្វើឡើយកាលពីឆ្នាំមុន ដែលជាហេតុមិនមានការប្រកួតជ្រើសរើសជើងឯកដើម្បីឡើងមកលីគកំពូលកម្ពុជា ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ FFC

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...