គ្រូ ALL STARS កម្ពុជា របូតកៅអីដឹកនាំក្លិបក្រសួងការពារជាតិ តែបើកភ្លើងខៀវស្វាគមន៍គ្រប់ក្លិបទាំងអស់

0
98

លោក ភា សុភ័ក្ត្រា ជាគ្រូបង្វឹកក្រុមតារាបាល់ទាត់នៅលីគកំពូលកម្ពុជា ដែលទើបតែនឹងយកជ័យជម្នះ ក្រោយឈ្នះក្រុមជើងឯកលីគកំពូលថៃ ឆ្នាំ ២០១៨ ដោយលទ្ធផល ២ ទល់នឹង ១ បានរបូតដំណែងគ្រូបង្វឹកក្រុមក្រសួងការពារជាតិហើយ ។ ចំពោះមូលហេតុនៃការសម្រេចដើរចេញពីក្លិបនេះ គឺស្របគ្នាជាមួយនឹងការដើរចេញរបស់លោក ខូវ ឆាយ ដែលជាអគ្គលេខាធិការក្លិបនេះ ។

ចំពោះដំណើរបន្តទៅមុខទៀត លោក ភា សុភ័ក្ត្រា បានបង្ហើបថា លោកនឹងធ្វើដូចកាលពីមិនទាន់ចូលបាល់ទាត់វិញ តែលោកបានបន្តថានឹងនៅស្វាគមន៍ជានិច្ចចំពោះក្លិបណាមួយដែលចង់បានលោកទៅដឹកនាំ ព្រោះលោកចង់ស្ថិតក្នុងបាល់ទាត់កម្ពុជាបន្តទៀត ។

គួររំឭកផងដែរថា លោក ភា សុភ័ក្ត្រា បានប្រឡូកក្នុងអាជីពជាគ្រូបង្វឹកបាល់ទាត់អាជីពជាង ៣ ឆ្នាំមកហើយ ដែលចុងក្រោយនេះ លោក​បានទទួលបានពានរង្វាន់គ្រូបង្វឹកល្អជាងគេក្នុងលីគកំពូលកម្ពុជា និង បានដឹកនាំក្រុម Cambodia All Stars ឱ្យឈ្នះក្រុម ជើងឯកលីគកំពូលថៃ SCG Maung Thong United​ ៕

ដោយ៖ ​ឃូរ៉ា

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...