Burriram អស់ភាពអត់ធ្មត់នឹង ច្រឹង ពលរដ្ឋ ស្រវ៉ាយកខ្សែបម្រើជម្រើសជាតិវៀតណាម ជំនួសវិញ

0
617

កាលពីម្សិលមិញនេះក្លិបបាល់ទាត់ Buriram United បានប្រកាសពីការនាំចូលកីឡាករខ្សែបម្រើជម្រើសជាតិវៀតណាម Luong Xuan Truong មកបំពេញចន្លោះកូតាកីឡាករអាស៊ានរបស់ក្លិប ក្រោយពេលកីឡាករកម្ពុជា ច្រឹង ពលរដ្ឋ កំពុងមានរបួស ។

ដោយសារតែបញ្ហារបួសសសៃពួរជើងធ្ងន់ធ្ងរ ធ្វើឱ្យកីឡាករកម្ពុជា ច្រឹង ពលរដ្ឋ ត្រូវសម្រាកមិនអាចចូលទីលានបាន រយៈពេល ២ ខែបន្តទៀត ខណៈដែលលីគកំពូលថៃនឹងចាប់ផ្តើមក្នុងពេលមិនដល់ ២ សប្តាហ៍ទៀតផង ។ ជាមួយគ្នានេះដែរ កីឡាករកម្ពុជារូបនេះអាចនឹងត្រូវលេងក្នុងឈុត B នៃក្រុមថៃមួយនេះ ដោយសារតែក្លិបសល់កុងត្រា ២ ឆ្នាំជាមួយនឹងកីឡាករកម្ពុជារូបនេះ ។

ចំពោះខ្សែបម្រើវ័យក្មេងវៀតណាមដែលនឹងមកជំនួសកន្លែង ច្រឹង ពលរដ្ឋ មានវ័យ ​២៣​ ឆ្នាំ ​ដែលមានបទ​ពិសោធ​ច្រើន​នៅ​​កូរ៉េខាងត្បូង ​ដោយធ្លាប់ត្រូវបានក្លិប ២ នៅកូរ៉េខាងត្បូង​ខ្ចី​ជើង​ គឺ​ឆ្នាំ​ ២០១៦ ​លេង​ឱ្យ Incheon United ​និង ​២០១៧ ​លេង​ឱ្យ Gangwon FC ​៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ Burriram

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...