រកឃើញហើយ ក្រុមចុងក្រោយដែលត្រូវរួមពូលជាមួយនឹង ណាហ្គាវើលដ៍ ក្នុងពាន AFC CUP 2019

0
229

ក្រុមបាល់ទាត់ Yangon United ដែលជាជើងឯកលីគកំពូលមីយ៉ាន់ម៉ា និង ក្លាយជាក្រុមចុងក្រោយ ដែលតំណាងឱ្យប្រទេសមីយ៉ាន់ម៉ា ចូលរួមប្រកួតក្នុងពាន AFC CUP 2019 រួមពូលជាមួយនឹងក្រុមណាហ្គាវើលដ៍ ដែលតំណាងឱ្យកម្ពុជា ។

ចំណែកឯក្រុម​ Hanoi FC ដែលជាម្ចាស់ជើងឯកលីគកំពូល​វៀតណាម និង មានកីឡាករជម្រើសជាតិវៀតណាមចំនួន ៧ រូបក្នុងក្រុមនោះ​ នឹងត្រូវប្រកួតវគ្គជម្រុះបន្ត ដោយជួបជាមួយក្រុមរបស់ចិន ​Shandong Luneng Taishan ។ ករណី Hanoi FC អាចមានឱកាសឡើងទៅវគ្គបែងចែកពូល AFC Champions League 2019 នោះពូល ​F នឹងមានតែ ៣ ក្រុមប៉ុណ្ណោះ ។

គួរបញ្ជាក់ផងដែរថា ណាហ្គាវើល​ ស្ថិត​នៅ​ពូល​ F ជា​មួយ​ក្រុម​ Hanoi FC ម្ចាស់ជើងឯកលីគកំពូល​វៀតណាម ក្រុម Tampines Rovers (លេខ ៤ លីគកំពូល​សិង្ហបុរី) ដែលប្រាកដកៅអី ១០០ ភាគរយ ​ជាមួយនឹង​ Yangon United នេះ (ជើងឯកលីគកំពូលមីយ៉ាន់ម៉ា) ហើយគ្រោងចាប់ផ្ដើមប្រកួតនៅចុងខែនេះ ៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ AFC CUP

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...