Tae Woong Kim សម្រេចចិត្តដើរចេញពីភ្នំពេញក្រោន ក្រោយចុះកុងត្រាបានជាង២ខែ

0
154

ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោន បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ​នេះ​ថា ក្លឹប​បាន​សម្រេច​ចែក​ផ្លូវ​គ្នា​ពី​កីឡាករ Tae Woong Kim ក្រោយ​រូបគេ​បាន​ចូលរួម​ជាមួយ​ភ្នំពេញ​ក្រោន ក្នុង​រយៈ​ពេល​ប្រមាណជា២ខែជាង។

កីឡាករ​កូរ៉េខាងត្បូង​រូបនេះ​ បាន​សម្រេច​ចិត្ត​ចាកចេញ​ពី​ក្លិប​បាល់ទាត់​ភ្នំពេញក្រោន ដោយសារហេតុផល​ផ្ទាល់​ខ្លួន​មួយ​ចំនួន និង​ដោយ​មាន​ការ​ព្រមព្រៀង​គ្នាជាមួយនឹងក្លិប ក្នុង​ការ​បញ្ចប់​កិច្ច​សន្យា​ជា​ស្ថាពរ​ ហើយ​ភាគី​ក្លិប និង​សាមី​ខ្លួន បាន​សម្រេច​មិន​លើក​បង្ហាញ​មូលហេតុ​ទាំងនោះមកបង្ហាញ​ឡើយ។

គួររំលឹកផងដែរថា ក្លិបបាល់ទាត់ភ្នំពេញក្រោន ទើបតែបានប្រកាសខ្សែបម្រើប្រយុទ្ធថ្មី ឈ្មោះថា Tae Woong kim រូបនេះកាលខែធ្នូ សម្រាប់ត្រៀមរដូវកាលថ្មី២០១៩ ដែលកីឡាករខ្សែប្រយុទ្ធកូរ៉េខាងត្បូងនេះធ្លាប់លេងនៅ Won Kwang Digital University និង Cheon Anh City Hall ព្រមទាំង Ranong United បច្ចុប្បន្នមានវ័យ២៣ឆ្នាំ គឺជាកូតាបរទេសទី៣សម្រាប់ក្រុមជើងឯកលីគកំពូល៦សម័យ។

ដោយ៖ ​ឃូរ៉ា
ប្រភព៖ PPCFC

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...