តោះមកស្វែងយល់ពីមូលហេតុដែល ពាន AFF U22 2019 ល្ងាចនេះ ២ប្រកួត ប្តូរមកលេង ក្នុងពេលដំណាលគ្នា

0
412

ការប្រកួតពានរង្វាន់យុវជនអាស៊ាន AFF U22 2019 សម្រាប់ជំនួបចុងក្រោយក្នុងពូល B ត្រូវបានផ្លាស់ប្តូរពេលវេលាមកម៉ោងដំណាលគ្នាវិញ ពោលគឺវេលាម៉ោង ៦:៣០នាទី ល្ងាច ទាំង២ប្រកួត។

ដោយជ្រើសយកទីលានពហុកីឡដ្ឋានជាតិ និង កីឡដ្ឋាន RSN របស់ក្លិបបាល់ទាត់ភ្នំពេញក្រោន។ ចំពោះមូលេហេតុនៃការផ្លាស់ប្តូរពេលវេលានេះ គឺដោយសារតែការប្រកួតទាំង២នេះ គឺជាការប្រកួតកាត់សេចក្តីថាតើក្រុមណាជាក្រុមរួមពូលដែលឡើងទៅវគ្គបន្តជាមួយនឹងកម្ពុជា ហើយដើម្បីចៀសវាងការរៀបចំលទ្ធផលទុកជាមុន រវាងក្រុម២ដែលត្រូវប្រកួតចុងក្រោយគេបង្អស់ ម្យ៉ាងវិញទៀតគឺដើម្បីអោយក្រុមទាំងអស់ខិតខំប្រកួតយកឈ្នះរៀងៗខ្លួន ដោយមិនគិតពីពិន្ទុ ឫក៏លទ្ធផលអ្វីទាំងអស់។

គូសបញ្ជាក់ផងដែរថា នេះមិនមែនជាលើកទីមួយទេដែលការប្រកួតពានរង្វាន់ធំៗនានា លើកពេលប្រកួតមកប្រកួតដំណាលគ្នាដូច្នេះ។ ចំពោះល្ងាចនេះវិញ មានតែកម្ពុជា តែប៉ុណ្ណោះដែលដឹងច្បាស់ថាអាចឡើងទៅវគ្គបន្ត ដោយឡែកក្រុម ៣ទៀត (ឥណ្ឌូនេសុី ម៉ាឡេសុី និង មីយ៉ាន់ម៉ា) ត្រូវរង់ចាំការប្រកួតទាំង២ បញ្ចប់ទៅសិន៕

ដោយ៖ ​ឃូរ៉ា

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...