ការពិតកីឡាករកំពូលឌឺ ឥណ្ឌូនេសុី មានអាយុលើស២២ឆ្នាំ និងជាកីឡាករដែលធ្លាប់បង្កជម្លោះ និងធ្វើសុីគេ ច្រើនជាងគេក្នុងក្រុមជម្រើសជាតិ ឥណ្ឌូនេសុី

0
1466

កីឡាករខ្សែប្រយុទ្ទមាឌធំ របស់ឥណ្ឌូនេសុី Marinus Maryanto Wanewar កើតនៅថ្ងៃទី ២៤ ខែកុម្ភៈ ១៩៩៧ ដែលគិតមកត្រឹមពេលនេះគឺកីឡាករនេះ មានអាយុលើស២២ឆ្នាំហើយ ខណៈដែលរូបគេកំពុងលេងក្នុងក្រុមជម្រើសជាតិឥណ្ឌូនេសុី អាយុក្រោម២២ឆ្នាំ។

ជាមួយគ្នានេះដែរ កីឡាករនេះទើបតែជាប់ជម្រើសជាតិបាន២ឆ្នាំ តែប៉ុណ្ណោះ តែរូបគេគឺជាកីឡាករដែលបង្ករបួស និង ជម្លោះ ជាមួយគូរប្រកួតស្ទើរគ្រប់ការប្រកួតអន្តរជាតិនានា ដែលក្នុងនោះដែរពេលបង្ហាញខ្លួនដំបូង អោយក្រុមឥណ្ឌូនេសុីនៅសុីហ្គេម កាលនោះកីឡាកររូបនេះ ធ្លាប់ធ្វើសុីកីឡាករថៃ ទីម័រ និង កម្ពុជា ដែលរួមពូលជាមួយគ្នា និង បានបង្ករជម្លោះក្នុងការប្រកួតនោះផងដែរ។

ជាក់ស្តែងកាលពីម្សិលមិញ ក្រោយពីជួយក្រុមអោយយកឈ្នះ ក្រុមកំពូលតារាងកម្ពុជារួច កីឡាកររូបនេះ ហាក់មិនចោលចរឹត ដោយបញ្ជេញកាយវិការណ៍បែបមើលងាយក្រុមជម្រើសជាតិកម្ពុជា ដោយមិនបានចាប់ដៃ ជាមួយកីឡាករកម្ពុជា រួចធ្វើសញ្ញាមេដៃចុះក្រោម បង្ហាញថា អន់ខ្លាំង ទៀតផង៕

ដោយ៖ ​ឃូរ៉ា

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...