Chelsea ជាប់បម្រាមខាតលុយអស់រាប់សិបម៉ឺនដុល្លារមែន តែអាចមានអត្ថប្រយោជន៍ច្រើន

0
193

ក្លិបបាល់ទាត់ Chelsea ត្រូវបានសហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA ហាមឃាត់​មិន​ឲ្យ​ផ្ទេរ​ចូល​កីឡាករ​ក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​ ២​ រដូវកាល​ ពោល​គឺ​ ទីផ្សារ​រដូវ​ក្ដៅ​ឆ្នាំ ២០១៩ និង​ទីផ្សារ​ខែ​មករា​ ឆ្នាំ​២០២០ ។

Chelsea ត្រូវ​បាន​គេ​រក​ឃើញ​ថា ​ល្មើស​ច្បាប់​ផ្ទេរ​កីឡាករ​យុវជនបរទេស​អាយុ​ក្រោម​ ១៨​ឆ្នាំ ​ចំនួន ២៩​ ករណី​ តាំង​ពី​ឆ្នាំ ២០១៣​មក​។ បន្ថែមពីលើនេះទៀត ក្លិបនេះក៏ត្រូវ​ពិន័យ​ជា​ទឹក​ប្រាក់​ចំនួន​ជាង​ ៥៩ ​ម៉ឺន​ដុល្លារ​ ។ មិន​តែ​ប៉ុណ្ណោះ​ សហព័ន្ធ​បាល់ទាត់​អង់គ្លេស​ FA ក៏​ត្រូវ​ពិន័យ​ជា​ទឹកប្រាក់​ផង​ដែរ​ ដោយ​ FIFA ពិន័យ​ចំនួន​ជាង​ ៥០ ​ម៉ឺន​ដុល្លារ​ ។

ទោះ​ជា​យ៉ាងណា​ បម្រាម​របស់ FIFA នេះអាច​ក្លាយជាផលប្រយោជន៍សម្រាប់ Chelsea ក្នុង​ការ​ជម្រុញឱ្យកីឡាករល្អៗជាច្រើនក្នុងក្លិប ដែលត្រៀមនឹងចាកចេញ ឲ្យ​មកចុះ​កិច្ចសន្យា​ថ្មី​បន្តជាមួយ​ក្លិប ដែលមានដូចជា Hazard, Gonzalo Higuain, Mateo Kovacic, Christian Pulisic និង Hudson-Odoi ៕

ដោយ៖ ​ឃូរ៉ា

+ចូលរួមចុះឈ្មោះទាំងអស់គ្នាជាមួយ Website Win2888. ដែលជាវិបសាយល្អផ្តាច់គេនិងមានទំនុកចិត្តខ្ពស់នៅកម្ពុជា។ ដក ដាក់ ប្រាក់តាមរយះធនាគារដែលមានជាច្រើននៅក្នុងស្រុក ងាយស្រួលនឹងរហ័សទាន់ចិត្ត​ Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។
* ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះ

Loading...