កម្ពុជាបានត្រឹមលេខ៤ ពាន AFF U22 តែឈ្នះពានក្រុមដែលេងល្អបំផុត

0
669

ពានរង្វាន់យុវជនអាស៊ាន អាយុក្រោម២២ឆ្នាំ បានបិទបញ្ចប់ដោយជោគជ័យហើយ កាលពីម្សិលមិញ ដោយបានរកឃើញក្រុមជើងឯក ជើងឯករង ក្រុមលេខ៣ និង​ ម្ចាស់ពានរង្វាន់នានា ដែលក្នុងនោះក៏មាសក្រុមជម្រើសជាតិយុវជនអាយុក្រោម២២ឆ្នាំ​ របស់កម្ពុជាផងដែរ។

ដោយជើងឯកបានទៅលើក្រុមឥណ្ឌូនេសុី ក្រោយវាយបកយកឈ្នះក្រុលេខ២ថៃ​ ដោយលទ្ធផល ២ ទល់នឹង ១។ ចំណែកឯមួយគូរទៀតគឺវៀតណាម បានយកឈ្នះក្រុមកម្ពុជា ដណ្តើមយកចំណាត់ថ្នាក់លេខ៣ ដែលធ្វើអោយកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤។ មិនតែប៉ុណ្ណោះក្រុមកម្ពុជា ក៏បានឈ្នះពានមួយទៀតគឺ ពានរង្វាន់ក្រុមដែលលេងល្អបំផុត (Fair Play) ដែលជាពានក្រុមដែលលេងគោរពការប្រកួតបំផុតប្រចាំពានរង្វាន់មួយនេះ។

គួររំលឹកផងដែរថា ពានរង្វាន់យុវជនអាស៊ាន អាយុក្រោម២២ឆ្នាំ AFF U22 LG CUP 2019 នេះបានចាប់ផ្តើមតាំងពីថ្ងៃទី១៨ រហូតដល់ ២៦ កុម្ភៈ ដែលមានក្រុមចូលរួមចំនួន៨មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ាន ខណៈដែលកម្ពុជាយកពហុកីឡដ្ឋានជាតិ និង កីឡដ្ខាន RSN (ភ្នំពេញក្រោន) ធ្វើជាម្ចាស់ផ្ទះការប្រកួតទាំងអស់៕

ដោយ៖ ​ឃូរ៉ា
ប្រភព៖ FFC

+ចុចទីនេះ goo.gl/YxsMvh ដើម្បីចុះឈ្មោះជាមួយ Website Win2888. Hotline: ០៩៧ ៤៤៤ ​៩៤​៦៤​ បំរើ 24/24 ។

Loading...